ស្មាតហ្វូន​ភ្នែក ៥ ​ឡើង​មក​ឈរ​ស្មើ Mate 30 Pro នៅ​ចំណាត់ថ្នាក់​កំពូល​លើ DxO Mark

  • 2019-11-06 01:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi ​បាន​ប្រកាស​ចេញ​ផ្សាយ​ស្មាតហ្វូន​ជាង ៤០០ ដុល្លារ Mi CC9 Pro ឬ Mi Note 10 នៅ​មុន​នេះ ហើយ​តាម​រយៈ​ការ​តេស្ត​ផ្ទាល់​ជុំវិញ​ផ្នែក​កាមេរ៉ា​ពី DxO Mark ​ម៉ូឌែល​ប្រើប្រាស់​កាមេរ៉ា​ក្រោយ ៥ គ្រាប់​មួយ​នេះ​បាន​ឈរ​ចំណាត់ថ្នាក់​កំពូល​ស្មើ​នឹង Huawei Mate 30 Pro។

មាន​ពិន្ទុ​រួម ១២១ ពិន្ទុ​ស្មើ​គ្នា ដោយ​ DxO Mark ឲ្យ​ឈ្មោះ​វា Mi CC9 Pro Premium Edition។ ការ​ផ្តិត​យក​រូបភាព​សុទ្ធ ទទួល​បាន ១៣០ ពិន្ទុ និង​វីដេអូ​បាន ១០២ ពិន្ទុ បើ​ធៀប​នឹង Mate 30 Pro ​ការ​ផ្តិត​យក​រូបភាព​បាន ១៣២ ពិន្ទុ និង​វីដេអូ​បាន ១០០ ពិន្ទុ។

+លក្ខណៈ​សម្បត្តិ​កាមេរ៉ា Mi CC9 Pro

  • (Primary) ឡេន​មេ: 108MP មាន Aperture f/1.69 OIS (ផ្តិត​យក​រូបភាព​មាន Resolutionទំហំ 27MP)
  • (Short Telephoto) ឡេន​ទី​ពីរ: 12MP មាន Aperture f/2.0
  • (Long Telephoto) ឡេន​ទី​បី: 5MP មាន Aperture f/2.0
  • (Ultra-Wide) ឡេន​ទី​បួន: 20MP មាន Aperture f/2.2
  • (Macro Lens) ឡេន​ទី​ប្រាំ: មាន Aperture f/2.4 ចាប់​រូបភាព Close Focus ចម្ងាយ​ពី ២ ទៅ ១០ សង់ទីម៉ែត្រ

​ចំណុច​ខ្លាំង​ដែល DxO Mark បាន​សរសើរ​ដល់​ប្រព័ន្ធ​ដំណើរការ​កាមេរ៉ា​របស់ Mi CC9 Pro គឺ​ការ​ផលិត​រូបភាព​មាន​គុណភាព​ខ្ពស់ ល្បឿន Autofocus លឿន ការ​ថត Night Mode ​មិន​សូវ​មាន​គ្រាប់ Noise ហើយ​ការ​ផ្តិត​យក​រូបភាព​លើ​ឡេន Ultra-Wide ក៏​ធ្វើ​បាន​ល្អ​ខ្លាំង​ផង​ដែរ៕ អានអត្ថបទ:

ប្រភព៖ mxphone   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី