ការ​ពិត​ចំនួន ៤ នៅ​ពី​ក្រោយ​ការ​បង្ហាញ​ខ្លួន​របស់ Rodrygo ក្នុង​ប្រកួត​ UCL យប់​មិញ

  • 2019-11-07 12:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Rodrygo ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់​ទាត់​ជា​ច្រើន​មើល​ឃើញ​ថា បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ក្នុង​ប្រកួត UCL ប៉ះ​ក្លឹប​ Galatasaray។

កីឡាករ​ប្រេស៊ីល​វ័យ ១៨ ឆ្នាំ បាន​ស៊ុត​ចូល​ចំនួន ៣ គ្រាប់ និង​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ក្លឹប​ Real Madrid ឈ្នះ ៦-០ ទៅ​លើ​ក្លឹប​ទួរគី។

ខាង​ក្រោម​ជា​ការ​ពិត​ចំនួន ៤ នៅ​ពី​ក្រោយ​ការ​បង្ហាញ​ខ្លួន​របស់​ Rodrygo ក្នុង​ប្រកួត​យប់​មិញ៖

១. ប្រកួត​យប់​មិញ គឺ​ជា​ប្រកួត​ក្នុង​ដី​លើក​ដំបូង​ដែលRodrygo លេង​ឲ្យ​ Real Madrid ក្នុង​ក្របខ័ណ្ឌ UCL។

២. គ្រាប់​បាល់​ដែល​ Rodrygo ស៊ុត​ចូល​នៅ​នាទី ទី ៤ គឺ​ជា​គ្រាប់​បាល់ UCL ដំបូង​បង្អស់​ដែល​កីឡាករ​ប្រេស៊ីល​បំប៉ោង​សំណាញ់​ទី។

៣. Rodrygo បាន​ស៊ុត​ចូល ២ គ្រាប់​ក្នុង​រយៈ​ពេល ៣​នាទី (គ្រាប់​ទី​មួយ នៅ​នាទី ទី៤ និង​គ្រាប់​ទី​ពីរ​ នៅ​នាទី ទី៧)។ ដោយ​ឡែក​ គ្រាប់​ទី​បី ត្រូវ​បាន​ធ្វើ​ស៊ុត​ចូល​នៅ​នាទី ទី៩០+៣។

៤. ការ​ស៊ុត​ចូល​បី​គ្រាប់​នេះ (Hat-Trick) គឺ​ជា​ការ​ស៊ុត​ចូល Hat-Trick លើក​ដំបូង​របស់​កីឡាករ​ Rodrygo ក្នុង​ក្របខ័ណ្ឌ UCL៕

ប្រភព៖ UCL   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម