តើ សៀង ចន្ធា អាច​ឱ្យ​ថៃ ​ចុក​ចាប់​​ម្ដងទៀត​បាន​ឬ​ទេ ល្ងាច​នេះ​

  • 2019-11-08 01:35:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ល្ងាច​ម៉ោង​៦:៣០​នាទី​នេះ U19 ​កម្ពុជា ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម U19 ​ថៃ ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U19 Championship ​ក្នុង​ពូល G ​។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​អ្នក​គាំទ្រ​កម្ពុជា​នៅ​ចាំ​មិន​ភ្លេច​ឡើយ ​កាល​គ្រា​លេង​ពាន AFF ​U18 ​នៅ​វៀតណាម​លើក​មុន។ ​ដោយ​កម្ពុជា ​ប៉ះ​ថៃ​ដូច​គ្នា ​ហើយ​អាច​ទម្លាក់​ក្រុម​ខ្លាំង​មួយ​នេះ​បាន​ក្នុង​លទ្ធផល ៤-៣ ។ ​ដោយ​កុមារ​ពេជ្រ​កម្ពុជា សៀង ចន្ធា ​រក​បាន​២​គ្រាប់​នៅ​ចុង​ម៉ោង ​ជួយ​ក្រុម​គោ​ព្រៃ​ជំទង់​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​តែ​ម្ដង។

ស្រប​ពេល​លើក​នេះ​វិញ ​ក្រុម​ថៃ​ដដែល​នេះ ​ក៏​នឹង​ត្រូវ​ប៉ះ​ក្រុម​កម្ពុជា​ឈុត​ដដែល​ដូច​គ្នា។ ​ចាំ​មើល​ថា​តើ​កម្ពុជា ​នៅ​តែ​អាច​ផ្ដល់​មេរៀន​ចុក​ចាប់ ពិបាក​ទ្រាំ​ឱ្យ​ក្រុម​ថៃ​ម្ដង​ទៀត​ឬ​យ៉ាង​ណា? ​មុន​ការ​ប្រកួត​នេះ ​គ្រូ​បង្វឹក​ក្រុម U19 ​ថៃ​ក៏​បង្ហើប​ថា​បាន​ប្ដូរ​កីឡាករ​មួយ​ចំនួន​ដែរ ​ក្រោយ​ពី​បរាជ័យ​នៅ​វៀតណាម​នោះ។ ​ដោយ​ឡែក​ខាង​ក្រុម​គ្រូ​កម្ពុជា​វិញ ​ក៏​តឿន​កូន​ក្រុម ​កុំ​មើល​ងាយ​សមត្ថភាព​ក្រុម​ថៃ​ឱ្យ​សោះ ​ព្រោះ​បើ​ប្រៀបធៀប​លើក​មុន ​ថៃ​ពេល​នេះ​ល្អ​ជាង​មុន​ច្រើន៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី