មិនចាំយូរ! Apple ចេញ iOS 13.2.2 ដោះស្រាយបញ្ហាថាំចិត្ត
- 2019-11-08 02:05:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចាំយូរ! Apple ចេញ iOS 13.2.2 ដោះស្រាយបញ្ហាថាំចិត្ត
ចន្លោះមិនឃើញ
Apple បានបញ្ចេញ iOS និង iPadOS 13.2.2 ដែលមានដោះស្រាយបញ្ហាឈឺក្បាលមួយនាំឲ្យកម្មវិធីមួយចំនួនលែងដំណើរការនៅ Background ក្នុងរយៈពេលលឿនខុសពីធម្មតា។
iOS 13.2.2 ក៏មានដោះស្រាយបញ្ហាដែល iPhone អាចបាត់បង់សេវាទូរសព្ទបណ្ដោះអាសន្នក្រោយទទួលការហៅចូល ហើយអ៊ីនធឺណិតទូរសព្ទអាចមិនដំណើរការជាដើម។
គួរដឹងថាiOS 13.2 គឺធ្វើការបើកឡើងវិញនូវកម្មវិធី គ្រប់ពេលដែលអ្នកចាកចេញពីកម្មវិធីឲ្យវិលត្រឡប់មកវិញ ទាំងដែលគម្លាតនៃការចាកចេញនិងវិលត្រឡប់មិនយូរផងដែរ។ ជាលទ្ធផលគឺធ្វើឲ្យពិបាកក្នុងការប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ (Multitasking)។ អ្នកប្រើប្រាស់ iPhone 11 Pro ម្នាក់បានរៀបរាប់ថា គេបានចាកចេញពី YouTube ១នាទី ដើម្បីតបសារមួយ។ ពេលត្រឡប់ទៅ YouTube វិញ កម្មវិធីធ្វើការបើកឡើងវិញ ធ្វើឲ្យបាត់វីដេអូដែលកំពុងទស្សនា ។
iOS 13.2.2 និង iPadOS 13.2.2 មានឲ្យទាញយកសម្រាប់ដំឡើងចាប់ពីពេលនេះនៅក្នុង Settings៕
ចុចអាន ៖ មិនចង់ក៏ត្រូវតែបង្ខំឡើងដែរ ព្រោះកំណែ iOS ចាស់ ២ ត្រូវ Apple បិទចោលហើយ