ឆែក​តម្លៃ iPhone 11 កំពុង​លក់​តាម​ហាង​មុន​ថ្ងៃ​បុណ្យ​អុំទូក​នៅ​សល់​ប៉ុន្មាន?

  • 2019-11-08 03:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPhone 11 នៅ​តែ​ជា​ជម្រើស​មួយ​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ​យក​មក​ប្រើ​ប្រាស់។ ក្រោយ​ចេញ​លក់​នៅ​លើ​ទីផ្សារ​បាន​ជាង​មួយ​ខែ iPhone ត្រ​កូល 11 នេះ​ហាក់​មាន​តម្លៃ​ប្រែ​ប្រួល​តម្លៃ​ធ្លាក់​ចុះ​បណ្ដើរៗ។

សម្រាប់​តម្លៃ​លក់​នៅ​តាម​ហាង​ក្រោយ​ពេល​មាន​ការ​ប្រជែង​គ្នា​ពេល​ចេញ​លក់​ដំបូង​មក​ដល់​ពេល​នេះ​តម្លៃ​នៅ​ខ្ទង់ ៨០០ ដុល្លារ សម្រាប់ iPhone 11 តម្លៃ​ខ្ទង់ ១ ១២០ ដុល្លារ​សម្រាប់ iPhone 11 Pro និង​តម្លៃ​នៅ​ខ្ទង់ ១ ១៧០ ដុល្លារ​សម្រាប់ iPhone 11 Pro Max។​

ចង់​ដឹង​ច្បាស់​ឆែក​តម្លៃ iPhone 11ស៊េរី​ថ្មី​ទាំង​បី​​​កំពុង​លក់​តាម​ហាង​ខាង​ក្រោម៖

iPhone 11

• iPhone 11 ទំហំ 64GB មាន​តម្លៃ ៨០០ ដុល្លារ

• iPhone 11 ទំហំ 128GB មាន​តម្លៃ ៨៣០ ដុល្លារ

• iPhone 11 ទំហំ 256GB មាន​តម្លៃ ៩៥០ ដុល្លារ

iPhone 11 Pro

• iPhone 11 Pro ទំហំ 64GB មាន​តម្លៃ ១ ១១០ ដុល្លារ

• iPhone 11 Pro ទំហំ 256GB មាន​តម្លៃ ១ ២៥០ ដុល្លារ

• iPhone 11 Pro ទំហំ 512GB មាន​តម្លៃ ១ ៥៥០ ដុល្លារ

iPhone 11 Pro Max

• iPhone 11 Pro Max ទំហំ 64GB មាន​តម្លៃ ១ ១៧០ ដុល្លារ

• iPhone 11 Pro Max ទំហំ 256GB មាន​តម្លៃ ១ ៣៤០ ដុល្លារ

• iPhone 11 Pro Max ទំហំ 512GB មាន​តម្លៃ ១ ៦០០ ដុល្លារ

តម្លៃ​មាន​ធានា​ពី​ក្រុម​ហ៊ុន​ផ្លូវ​ការ Falcon៖

iPhone 11 Pro Max មាន​តម្លៃ ១ ៣៦៨ ដុល្លារ ទំហំ 64GB និង​តម្លៃ ១ ៥៤៨ ដុល្លារ 256GB និង​តម្លៃ ១ ៧៨៨ ដុល្លារ ទំហំ 512GB តម្លៃដូចគ្នាគ្រប់ពណ៌។

iPhone 11 Pro មាន​តម្លៃ ១ ២៤៨ ដុល្លារ ទំហំ 64GB តម្លៃ ១ ៤២៨ ដុល្លារ 256GB និង​តម្លៃ ១ ៦៥៨ ដុល្លារ ទំហំ 512GB តម្លៃដូចគ្នាគ្រប់ពណ៌។

iPhone 11 មាន​តម្លៃ ៨៧៨ ដុល្លារ ទំហំ 64GB តម្លៃ ៩៣៨ ដុល្លារ  ទំហំ 128GB និង​តម្លៃ ១ ០៥៨ ដុល្លារ ទំហំ 256GB មាន​ពណ៌ ​ស ខ្មៅ ក្រហម។

សម្រាប់​ពណ៌ លឿង ស្វាយ ខៀវ មាន​តម្លៃ ៩១៩ ដុល្លារ ទំហំ 64GB តម្លៃ ៩៧៩ ដុល្លារ ទំហំ 128GB និង​តម្លៃ ១ ០៨៩ ដុល្លារ ទំហំ 256GB៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​នេះ​អាច​ប្រែប្រួល​បន្តិចបន្តួច​ពីហាង​មួយ​ទៅ​ហាង​មួយ។

អត្ថបទ៖ ម៉េងងី