Samsung ចុះប៉ាតង់ពាក្យ "Space Zoom” មុនប្រកាសចេញ Galaxy S11
- 2019-11-08 03:09:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ចុះប៉ាតង់ពាក្យ "Space Zoom” មុនប្រកាសចេញ Galaxy S11
ចន្លោះមិនឃើញ
ប៉ាតង់គួរឲ្យចាប់អារម្មណ៍មួយដែលប្រទះឃើញនៅការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (EUIPO) ដាក់ពាក្យសុំសិទ្ធដោយ Samsung បានរៀបរាប់អំពីបច្ចេកវិទ្យា Zoom មិនបែកគុណភាពឈ្មោះថា "Space Zoom”។
វាទំនងជាមុខងារដែលនឹងលេចមុខនៅលើ Galaxy S11 ដែលគ្រោងប្រកាសចេញនៅខែកុម្ភៈ ឆ្នាំក្រោយ។ ក្នុងប៉ាតង់មិនបានរៀបរាប់លម្អិតនោះទេ ប៉ុន្តែរៀបរាប់ថាវាជាមុខងារដែលអាចឲ្យអ្នក Zoom លើ Subject មួយ ដោយមិនបាត់បង់គុណភាព។ ប៉ាតង់នេះដែរ វាត្រូវគ្នានឹងចចាមអារ៉ាមដែលអះអាងថាយ៉ាងហោចណាស់ Galaxy S11 មួយប្រភេទមានកាមេរ៉ា Telephoto Zoom បាន ៥ ដង។
មានតែរង់ចាំរហូតដល់ខែកុម្ភៈឆ្នាំ ២០២០ ទើបដឹងច្បាស់ថា Space Zoom នឹងជាអ្វីឲ្យប្រាកដ៕
ចុចអាន ៖ កំពូលទូរសព្ទ Android ទាំង ១០ សុទ្ធតែជាម៉ាកក្រុមហ៊ុនចិន