Sabay ចូលរួមអបអរពីបុណ្យអុំទូក តាមរយៈក្រសួងព័ត៌មាន

  • 2019-11-09 12:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Sabay ចូលរួមគាំទ្រ និងអបអរសាទរ ពិធីបុណ្យអុំទូក ដោយចូលរួមគាំទ្រជាថវិកា ៥០០ ដុល្លារ ដល់ទូកង​ «មរតក​២ធ្នូ​តេ​​ជោសែនជ័យ» មកពីខេត្តក្រចេះ តាមរយៈ ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រ​សួ​ង​ព័​ត៌​​មាន កាល ០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក សុខ សុវត្ថិ និពន្ធនាយកវិបសាយ Sabay Digital Plus និង ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រ​សួ​ង​ព័​ត៌​​មាន

ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រ​សួ​ង​ព័​ត៌​​មានបាន​​ប្រគល់ថវិកា និងសម្ភារៈ ​ដែលទទួលបានពីសប្បុរសជន ជូនដល់ទូកង​ «មរតក​២ធ្នូ​តេ​​ជោសែនជ័យ» មកពីខេត្តក្រចេះ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ បានអំពាវនាវឱ្យសប្បុរសជនបន្តជួយឧបត្ថម្ភជូនដល់ទូកង​ «មរតក​២ធ្នូ​តេ​​ជោសែនជ័យ»បន្ថែមទៀតទាំងថវិកានិងសម្ភារៈ សម្រាប់​ផ្គត់ផ្គង់ម្ហូបអាហារឱ្យ​បា​ន​គ្រប់គ្រាន់ដើម្បី​លើ​ក​ទឹ​ក​ចិត្តដល់កីឡាករទូកឱ្យមានកម្លាំងកាយចិត្តក្នុងការប្រកួតក្នុង​ឱកា​ស​ព្រះរាជពិ​ធីបុ​ណ្យ​​​អុំ​​​ទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ១០-១២ វិ​ច្ឆិ​កា​ ខា​ង​មុ​ខ​នេះ​។

គិតត្រឹមថ្ងៃ ០៨ វិច្ឆិកា ២០១៩ នេះ មរតក​២ធ្នូ​តេ​​ជោសែនជ័យ មានសប្បុរសជននានា គាំទ្រជាសម្ភារៈ និង ថវិកា គឺ ប្រាក់រៀលចំនួន ៤ ៨៣០ ០០០រៀល ប្រាក់ដុល្លារចំនួន ៣ ១៧៧ដុល្លារ សម្ភារៈផ្សេងៗ និងអាវយឺតចំនួន១០០អាវ អង្ករចំនួន៣​ការ៉ុ​ង​(​១​៥​០​គីឡូក្រាម) ទឹកក្រូច១០កេស ទឹកសុទ្ធ២០០យួរ កាហ្វេ១៥កេសធំ សម្រាប់គាំទ្រដល់ចំណុះទូក ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា