បានមួយចប់! មានទាំងតន្ត្រី រង្វាន់ ហើយភេសជ្ជៈ Free Free ទៀត! កុំភ្លេចមកណានៅស្តង់កូកា-កូឡា

  • 2019-11-10 05:14:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិសេសមែនទែន ដើរលេងហត់អស់កម្លាំង បើបានមកភ្លក់រសជាតិ ភេសជ្ជៈ កូកា-កូឡា អេនណឺជី (Coca-Cola Energy) ព្រមទាំងមកទទួលយកនូវកម្មវិធីកម្សាន្ត អារម្មណ៍ជាច្រើនដែលត្រៀមនឹងរៀបចំឡើង រយៈពេល ៣ថ្ងៃពេញលើសួនមុខវត្តបទុមវតី ទល់មុខទឹករាំ។

ជាក់ស្ដែង ការចែកភេសជ្ជៈកូកា-កូឡា អេនណឺជី(Coca-Cola Energy) គឺមានកំណត់ចាប់ពីម៉ោង ៤ រសៀលដល់ម៉ោង ៦ល្ងាច។ ដូច្នេះពេលដល់ម៉ោងនេះ ប្រិយមិត្តទាំងគ្នា កុំភ្លេចចូលយកផងណា។

មួយវិញទៀត មិនបាច់យក Power Bank នាំតែធ្ងន់ខ្លួន ព្រោះថានៅស្តង់ កូកា-កូឡា មានទាំងកន្លែងឲ្យសាកថ្ម និងខ្សែសាក និយាយរួមមានមួយកំផ្លេហ្មង។ ក្រៅពីនេះ ក៏មានក៏មានកម្មវិធីសប្បាយៗ ជាច្រើន ដូចជា ៖ លេងហ្គេមយករង្វាន់ ស្ដាប់តន្ត្រី និងរាំលេងជាមួយ DJ ដែលនឹងមកកំដរអារម្មណ៍។

ចង់ដឹងថាទិដ្ឋភាពសប្បាយអស្ចារ្យប៉ុណ្ណា កុំភ្លេចបបួលមិត្តភ័ក្ដិមក ស្តង់ កូកា-កូឡា អេនណឺជី(Coca-Cola Energy) និង ភ្លក់ភេសជ្ជៈរស់ជាតិថ្មីរបស់កូកា-កូឡា និង ទាំងអស់គ្នា៕

អត្ថបទ៖ សុខុន សុម៉ាភាវី