Rakitic ចេញ​ពី​ជម្រើស​ជាតិ​​មក​ Barca វិញ​ ដោយ​ស្ពាយ​របួស​មក​តាម​ខ្លួន​

  • 2019-11-12 23:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ivan Rakitic បាន​ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​មុន​គេ​ឯង​ ដោយ​ត្រូវ​ត្រឡប់​មក​ Barcelona វិញ​ដើម្បី​ព្យាបាល​របួស​កែង​ជើង។​

ខ្សែ​បម្រើ​ក្លឹប​យក្ស​កាតាឡាន់​ពី​ដំបូង​ត្រូវ​គ្រូ​បង្វឹក​លោក​ Zlatko Dalic កោះ​ហៅ​ដើម្បី​ធ្វើ​ការ​ប្រកួត​ជម្រុះ​ Euro ២០២០ ជុំ​ចុង​ក្រោយ​ជាមួយ​ ស្លូវ៉ាគី​ប៉ុន្តែ​ត្រូវ​ខកខាន​ឱកាស​បន្ទាប់​ពី​​មាន​របួស។​ ក្រូអាត​ត្រូវ​ការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ដើម្បី​ធានា​កៅអី​ជុំ​ផ្ដាច់​ព្រ័ត្រ​នៅ​ឆ្នាំ​ក្រោយ។​

ក្រោយ​ចប់​បេសកកម្ម​ថ្ងៃ​សៅរ៍​នេះ​ទៅ​ក្រុម​រង​ជើងឯក​ពិភព​លោក​នឹង​ត្រូវ​មាន​កាតព្វកិច្ច​ប្រកួត​កម្ដៅ​សាច់​ដុំ​មួយ​ទៀត​ទល់​នឹង​ហ្សកហ្ស៊ី​នៅ​សប្ដាហ៍​ក្រោយ ហើយ​អាច​នឹង​គ្មាន​វត្តមាន​របស់​ Rakitic ដដែល៕

ប្រភព៖ Sport English   អត្ថបទ: រ័ត្ន

អត្ថបទពេញនិយម