ទីបំផុត​ចេញ​កាល​បរិច្ឆេទ​ប្រកួត El Clasico រវាង​ Barca និង Real ហើយ!

  • 2019-11-14 02:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


La Liga បាន​ប្រកាស​ថា ការ​ប្រកួត​ធំ El Clasico នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ ពុធ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៩ ក្នុង​កីឡដ្ឋាន Camp Nou ដែល​ជា​ទឹក​ដី​របស់​ក្រុម Barcelona។

​ដើម​ឡើយ Barcelona ត្រូវ​ស្វាគមន៍ Real Madrid នៅ​កីឡដ្ឋាន Camp Nou ថ្ងៃ​ទី ២៦ ខែ តុលា​ទេ តែ​ការ​ប្រកួត​ត្រូវ​ផ្អាក​វិញ​ដោយ​សារ​តែ​មាន​បញ្ហា​សន្តិសុខ​នៅ​តំបន់​កាតាឡាន់។ គ្រា​នោះ​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​​បាន​​ព្យាយាម​ផ្លាស់​ប្ដូរ​ការ​ប្រកួត​មក​លេង​នៅ Bernabue ​វិញ។

ទាំង Real Madrid ​និង Barcelona ​មិន​ព្រម​ឡើយ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទីលាន​ប្រកួត​នេះ ​ទើប​តម្រូវ​ឱ្យ La Liga ​លើក​ការ​ប្រកួត​នេះ​សិន។ តែ​ពេល​នេះ La Liga បាន​កំណត់​ពេលវេលា​ថ្មី​ហើយ​គឺ​ត្រូវ​លេង​​ពាក់​កណ្ដាល​ខែ​ក្រោយ​ដឹក​ដី​របស់ Barca ដដែល៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ