២លើកមុនៗក្រុមដែលបាន៣៤ពិន្ទុក្រោយ១២ប្រកួតដូច Liverpool លើកពានទាំងអស់
- 2019-11-14 08:19:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២លើកមុនៗក្រុមដែលបាន៣៤ពិន្ទុក្រោយ១២ប្រកួតដូច Liverpool លើកពានទាំងអស់
ចន្លោះមិនឃើញ
Liverpool កំពុងអង្គុយលើបល្ល័ង្ក Premier League ដោយមិនព្រួយបារម្ភក្រោយឈ្នះ Manchester City ៣-១ កាលពីថ្ងៃអាទិត្យធ្វើឲ្យពួកគេពេលនេះដាច់៨ពិន្ទុពីក្រុមលេខពីរ។
ក្រុមមានមូលដ្ឋាននៅ Merseyside កំពុងមាន៣៤ពិន្ទុនៅក្នុងដៃ ក្រោយឈ្នះ១១ដង, ស្មើ១ ចាញ់០ ពី១២សប្ដាហ៍កន្លងមក។ ក្រឡេកមើលរដូវកាលមុនៗ Manchester City ជាក្រុមតែមួយគត់ដែលធ្លាប់ដណ្ដើមបាន៣៤ពិន្ទុពី១២ប្រកួតដូច្នេះ។
ទាំងពីរលើកនោះទៀតសោតក្រុមរហស្សនាម ពណ៌ផ្ទៃមេឃសុទ្ធតែឈ្នះជើងឯកនៅបញ្ចប់រដូវកាល គឺនៅរដូវកាល២០១១/១២ និង២០១៧/២០១៨។ ចាំមើលរដូវកាល២០១៩/២០នេះតើ Liverpool ធ្វើបានដូចពួកគេឬយ៉ាងណា?៕