Apple រំពឹង​ប្រកាស iPad Pro ​ប្រើ​កាមេរ៉ា​ភ្លោះ​ដំបូង​បង្អស់​នៅ​ឆ្នាំ ២០២០

  • 2019-11-15 01:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​ពី Bloomberg ​បាន​ចុះ​ផ្សាយ​ថា​ក្រុមហ៊ុន Apple កំពុង​ត្រៀម​ប្រកាស​នូវ​ iPad Pro សេរ៊ី​ឆ្នាំ ២០២០ ដែល​ទំនង​ជា​ប្រព្រឹត្តិ​ទៅ​បាន​នៅ​អំឡុង​ឆមាស​ទី ១ ​នាម​ជា​ថេបប្លែត​របស់​ផ្លែប៉ោម​ដំបូង​មាន​ប្រើប្រាស់​កាមេរ៉ា​ភ្លោះ។

បើ​តាម​ការ​ព្យាករណ៍​របស់​លោក Ming-Chi Kuo ក៏​សង្កត់​ធ្ងន់​នា​ពេល​កន្លង​ទៅ​ថា iPad Pro ២០២០ នឹង​បំពាក់​កាមេរ៉ា​ក្រោយ ២ គ្រាប់ បូក​ 3D ToF Lens ដើម្បី​វាស់​ចម្ងាយ 3D ឲ្យ​កាន់​តែ​ជាក់លាក់​ទៀត​ផង។

ប្រសិន​វា​ជា​ការ​ពិត​នោះ 3D ToF Len នៅ​ផ្នែក​ខាង​ក្រោយ ក៏​ជួយ​ឲ្យ iPad Pro អាច​គាំទ្រ​ការ​ប្រើប្រាស់​មុខងារ AR ដូច​មាន​លើ iPhone អ៊ីចឹង​ដែរ។ ដោយ​ឡែក​ទាក់ទិន​នឹង​ឧបករណ៍​វ៉ែនតា​ឆ្លាតវៃ AR ប្រភព​ពី Bloomberg ​ប៉ាន់ប្រមាណ​ថា​អាច​កើត​មាន​ឡើង​នៅ​ឆ្នាំ ២០២៣៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា