ផ្សារទំនើបដ៏ធំថ្មីមួយ បង្ហាញ "យុទ្ធសាស្ត្រ ៧" ដើម្បីនាំមុខមាត់ថ្មីដល់ខេត្តព្រះសីហនុ
- 2019-11-15 04:23:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្សារទំនើបដ៏ធំថ្មីមួយ បង្ហាញ "យុទ្ធសាស្ត្រ ៧" ដើម្បីនាំមុខមាត់ថ្មីដល់ខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
លំហូរនៃវិនិយោគិនចិន បានផ្លាស់ប្តូរទិដ្ឋភាពជាច្រើននៅខេត្តព្រសីហនុ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ជាពិសេសគឺគម្រោងធំៗ ដូចជាផ្សារទំនើប ព្រីនស៍ហ័នយូ ជាដើមនោះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនទាំងជាតិ និងអន្តរជាតិ តាំងពីទើបចាប់ផ្តើមសាងសង់មកម្ល៉េះ។ បច្ចុប្បន្ន គម្រោងដ៏ធំមួយនេះ បានបញ្ចប់ នឹងឈានដល់ថ្ងៃសម្ពោធបើកជាផ្លូវការហើយ នាចុងឆ្នាំ ២០១៩ ឆាប់ៗ ខាងមុខនេះ។
ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មាន ក្នុងកម្មវិធីជប់លៀងស្តីពីសមិទ្ធផលជួលសម្រេចបាន នៃគម្រោង ផ្សារទំនើប ព្រីនស៍ ហ័នយូ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ លោកស្រី Tracy Wen ដែលជាប្រធានគ្រប់គ្រងផ្នែកអាជីវកម្មនៃ Prince Huan Yu Mall បានសង្កត់ធ្ងន់លើ «យុទ្ធសាស្ត្រ ៧» ដើម្បីទាក់ទាញអតិថិជន និងធានាទំនុកចិត្តដៃគូសហការអាជីវកម្ម ឲ្យជឿជាក់ និងពេញចិត្តលើផ្សារទំនើបថ្មីមួយនេះ។
ផ្សារទំនើបព្រីនហ័នយូ គឺជាមជ្ឈមណ្ឌលកម្សាន្តចម្រុះដំបូងគេ ក្នុងតំបន់ក្រុងព្រះសីហនុ ដែលប្រមូលផ្តុំសេវាកម្មច្រកចេញចូលតែមួយ នៃចរន្តពាណិជ្ចកម្មសកម្ម ដែលរួមបញ្ចូលរាល់សកម្មភាពអាជីវកម្មយ៉ាងសម្បូរបែប។ ប្រតិបត្តការនៃផ្សារទំនើបជោគជ័យត្រូវអនុវត្តតាមគោលការណ៍ធំបី គឺ ទំហំទីផ្សារ ទំហំអតិថិជន និង ទំហំការលក់ (Sound Volume, Customer Volume, Sales Volume)។
ដើម្បីសម្រេចបានគោលដៅនេះ "យុទ្ធសាស្ត្រទាំង ៧" ត្រូវការជាចាំបាច់។ ប្រធានគ្រប់គ្រងផ្នែកអាជីវកម្មនៃ Prince Huan Yu Mall បានបង្ហាញយុទ្ធសាស្ត្រទាំង ៧ នោះ ដូចខាងក្រោម៖
១. ការផ្សព្វផ្សាយខ្លាំង (Visible/Exposure rate)
Prince Huan Yu Mall មានយុទ្ធសាស្ត្រយូរអង្វែងដើម្បីជំរុញឲ្យសាធារណជនអាចឃើញ និងទទួលព័ត៌មានពីផ្សារទំនើបថ្មីនេះបានច្រើនបំផុត តាមរយៈការផ្សព្វផ្សាយគ្រប់ច្រកល្ហក ដូចជា តាមរយៈការចូលរួមព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗ បណ្តាញសង្គម មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ។ សម្រាប់ការផ្សព្វផ្សាយនៅនឹងកន្លែង រួមមាន ផ្ទាំងផ្សាយពាណិជ្ជកម្មធំៗ ដល់ទៅ ១១កន្លែង តាមសណ្ឋាគារលំដាប់ ២០កន្លែង និងអេក្រង់ LED ទំហំ ១៥០ ម៉ែត្រ ២ និង Tuk Tuk ចំនួន ១០០០គ្រឿង។
២. រក្សាបានលំហូរភ្ញៀវ / លំហូរអតិថិជន (Visiting/Customer flow)
ចាប់ពីឆ្នាំ ២០២០ទៅ ផ្សារទំនើប ព្រីនស៍ ហ័នយូ នឹងចូលរួមអបអររាល់ឱកាសពិសេសៗរបស់មហាជន តាមរយៈការរៀបចំកម្មវិធីកម្សាន្តដ៏សម្បូរបែប សរុបដល់ទៅ ៤៨ថ្ងៃ ពេញមួយឆ្នាំ រួមបញ្ចូលទាំងពិធីបុណ្យប្រពៃណីបែបខ្មែរ ចិន បច្ចិមប្រទេស កម្មវិធីពិសេសៗតាមប្រ៊ែននីមួយៗ និងការប្រារព្ធពិធីធំៗ របស់ Prince Huan Yu។
៣. ទទួលបានបទពិសោធន៍ល្អ / រីករាយ (Saving great fun/Time of stay)
«ខ្លឹមនៃអាជីវកម្ម គឺការផ្តល់ជូននូវមាតិកាល្អ ដែលទាក់ទាញ និងបំពេញតម្រូវការអតិថិជនឲ្យជាប់ចិត្ត និងសុខចិត្តចំណាយពេលវេលាមានតម្លៃរបស់ពួកគេនៅជាមួយយើង»។ នេះជាការលើកឡើងរបស់លោកស្រី Tracy Wen។ លោកស្រីបានបញ្ជាក់លម្អិតថា សម្រាប់ ព្រីនស៍ ហ័នយូ គឺបានរៀបចំត្រៀមទុកជាស្រេចយ៉ាងល្អនូវការកម្សាន្តដ៏សម្បូរបែប ដូចជា ខារ៉ាអូខេ បីភាសា ខ្មែរ ចិន និងអង់គ្លេស រោងកុនទំនើបធំទូលាយ ហើយនឹងបន្តតាមដាន និងបំពេញគ្រប់តម្រូវការរបស់អតិថិជន។
៤. រីករាយជាមួយការដើរមើល និងទិញទំនិញទាន់សម័យ (Enjoyable shopping/Viscosity of consumption)
ដើម្បីធានាបានថាអតិថិជននឹងទទួលបានបទពិសោធណ៍ល្អៗ រីករាយជាមួយការដើរទិញទំនិញ នៅផ្សារទំនើបព្រីនស៍ហ័នយូ នឹងផ្តល់ជូននូវជម្រើសទំនិញយ៉ាងសម្បូរបែបជាច្រើនមុខ ច្រើនប្រភេទ ក្នុងបរិយាកាសដ៏មនោរម្យ ជាមួយគុណភាពសេវាកម្មប្រកបដោយការយកចិត្តទុកដាក់បំផុត។
៥. តម្លៃសមរម្យ (Affordable/Purchase ratio)
ផ្សារទំនើបព្រីនស៍ ហ័ន យូ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ កម្រិតនៃការប្រើប្រាស់ តាំងពីដំណាក់កាលជួលដំបូងដោយផ្តោតលើការណែនាំម៉ូដ និងម៉ាកប្រណីតដែលមានតំលៃសមរម្យ ដោយព្យាយារក្សាចន្លោះសម្រាប់ការប្រើប្រាស់ទូទៅ និងកំណត់យ៉ាងច្បាស់ពីគោលការណ៍ប្រូម៉ូសិន សម្រាប់រយៈពេលផ្សេងៗគ្នា ដើម្បីផ្តល់អត្ថប្រយោជន៍បានច្រើនបំផុតដល់អតិថិជន។
៦. វិលត្រលប់មកផ្តល់ទៀត (Revisiting/Re-purchase rate)
ផ្សារទំនើបព្រីនស៍ ហ័ន យូ បានដាក់ចេញនូវគោលការណ៍គំរូល្អ ចំនួន ៥ ដែលត្រូវអនុវត្ត គឺ ម៉ាកល្អ + ផលិតផលល្អ + តម្លៃល្អបរិស្ថានល្អ + សេវាកម្មល្អ។ ម៉ាកល្អ សំដៅលើទំនិញប្រេនល្បីៗមួយចំនួនដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។ ផលិតផលល្អ មានន័យថាជាផលិតផលមានគុណភាពខ្ពស់ ដែលត្រូវបានជ្រើសរើសសម្រិតសម្រាំង ទាន់សម័យទាំងក្នុងស្រុក និងលើទីផ្សារជាអន្តរជាតិ។ តម្លៃល្អ មានន័យថា ជាយន្តការកំណត់តម្លៃមូលដ្ឋានដែលគ្រប់គ្រងតាមសមាមាត្រនៃផលិតផលប្រណីត។ បរិយាកាសល្អ និងសេវាកម្ម គឺជាមូលដ្ឋានគ្រឹះនៃផ្សារទំនើបដែលត្រូវតែមាន។
៧.ក្រៅពីនេះចំណុចខ្លាំង និងលេចធ្លោបំផុតរបស់ Prince Huan Yu Mall គឺទីតាំងមាសក្បែរឆ្នេរសមុទ្រតែម្តង ដែលអំណោយផលសម្រាប់គ្រប់អាជីវកម្មទាំងអស់។ ទីតាំងផ្សារទំនើបដ៏ធំនេះ គឺស្ថិតនៅចំកណ្ដាលទីក្រុង ដែលមានចម្ងាយ ប្រមាណ ១០០ម៉ែត្រពីសណ្ឋាគារសុខា ៨០០ម៉ែត្រ ចុះពីរង្វង់មូលតោពីរ និង ៣ គីឡូពីរង្វង់ត្រីផ្សោតដែលជាតំបន់មូលដ្ឋានរដ្ឋបាលខេត្ត។ មានទីតាំងល្អ គឺគុណសម្បតិ្តខ្លាំងមួយ កំណត់ពីភាពជោគជ័យពាក់កណ្តាលរួចជាស្រេច៕
ហាងក្រោយបានចូលផ្សារទំនើបព្រីនស៍ហ័នយូ៖