Atl Madrid ត្រៀម៣៥លានផោនទិញយក Rakitic ពី Barcelona
- 2019-11-15 07:42:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Atl Madrid ត្រៀម៣៥លានផោនទិញយក Rakitic ពី Barcelona
ចន្លោះមិនឃើញ
ក្លឹប Atletico Madrid បានត្រៀមកញ្ចប់ទឹកប្រាក់៣៥លានផោនក្នុងខែមករា ដើម្បីផ្ទេរយកខ្សែបម្រើ Ivan Rakitic ពីក្លឹប Barcelona។
កីឡាករសញ្ជាតិក្រូអាតកំពុងមានទំនាក់ទំនងចាកចេញពី Barca ក្រោយមិនសូវមានឱកាសលេងនៅកីឡដ្ឋាន Nou Camp រដូវកាលនេះ។ ក្លឹបធំៗដូចជា Juventus, Inter Milan, and AC Milan សុទ្ធតែមានចំណាប់អារម្មណ៍លើ Rakitic ប៉ុន្តែពេលនេះលេចឈ្មោះរបស់ Atletico មួយទៀតហើយ។
Rakitic ធ្លាប់ជាកីឡាករនាំលេងនៅតំបន់កណ្ដាលយ៉ាងសំខាន់របស់ Barcelona សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយ ចាប់តាំងផ្ទេរពីក្លឹប Sevilla ក្នុងឆ្នាំ២០១៤។ អំឡុងពេលនៅ Nou Camp កីឡាករវ័យ៣១ឆ្នាំធ្លាប់ឈ្នះពាន La Liga ៣ដង Champions League ម្ដង និង Copa del Rey ៤ដង។
យ៉ាងណាក្ដី ការមកដល់របស់ Arturo Vidal, Frenkie De Jong និង Arthur Melo ក្នុងរយៈពេលក្រោយៗនេះRakitic ពិបាករកកន្លែងលេងណាស់៕