iPhone SE 2 តម្លៃ ៣៩៩ ដុល្លារនិង iPad Pro ប្រើកាមេរ៉ាភ្លោះ ត្រៀមប្រកាសដើមឆ្នាំក្រោយ
- 2019-11-18 01:17:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone SE 2 តម្លៃ ៣៩៩ ដុល្លារនិង iPad Pro ប្រើកាមេរ៉ាភ្លោះ ត្រៀមប្រកាសដើមឆ្នាំក្រោយ
ចន្លោះមិនឃើញ
លោក Ming-Chi Kuo អ្នកវិភាគល្បីឈ្មោះមួយរូប បានព្យាករណ៍ថា Apple នឹងមានគម្រោងដាក់បង្ហាញ iPhone SE 2 ក៏ដូចជា iPad Pro សេរ៊ីថ្មីនៅអំឡុងឆមាសទី ១ ឆ្នាំ ២០២០។
ស្មាតហ្វូនម៉ូឌែលនេះតាមប្រភពបានទម្លាយថានឹងពុំមានភាពខុសគ្នាអ្វីច្រើននោះទេ បើធៀបនឹង iPhone 8 ដែលបង្ហាញខ្លួនកាលពីឆ្នាំ ២០១៦ ពោលគឺទាំងទំហំតួខ្លួន ជាមួយការបន្តប្រើប្រាស់ទ្រនាប់ស្កេនខ្ចៅដៃលើប៊ូតុង Home ជាធម្មតា។ រក្សាការប្រើប្រាស់អេក្រង់ ៤,៧ អ៊ីញ អមបន្ទះឈីប Apple A13 និង RAM 3GB វាមានតម្លៃចាប់ពី ៣៩៩ ដុល្លារ ស្ថិតក្នុងជម្រើស ៣ ពណ៌មានប្រផេះ ទឹកប្រាក់ និងក្រហមជាដើម។
ក្រៅពី SE 2 ក្រុមហ៊ុនអាមេរិកក៏រំពឹងនឹងប្រកាសនូវ iPad Pro មានប្រើប្រាស់កាមេរ៉ាភ្លោះ អមគ្រាប់ 3D ToF Sensor ហើយទាក់ទិននឹងកាលបរិច្ឆេទទំនងជាមិនខុសពីរាល់ឆ្នាំគឺអាចប្រកាសនៅខែមិនា ខណៈតម្លៃក៏មិនសូវជាខ្ពស់ប៉ុន្មានដែរ៕
អានអត្ថបទ:
iPhone SE 2 អាចមានតម្លៃធូរថ្លៃជាងស៊េរីដទៃដាច់ ប៉ុន្តែកម្លាំងស្មើ iPhone 11 Pro
iPhone SE 2 អាចនឹងមានរបស់ទាក់ភ្នែក ៦ ឃើញចង់កាន់ប្រើតែម្ដង!