iPhone SE 2 អាច​នឹង​មាន​របស់​ទាក់​ភ្នែក ៦ ឃើញ​ចង់​កាន់​ប្រើ​តែ​ម្ដង!

  • 2019-11-06 03:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ដើម​ខែ​នេះ ប្រភព​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​លោក​ Ming-Chi Kuo បាន​បង្ហើប​ថា​ iPhone តូច​ច្រឡឹង​ត្រកូល SE និង​ត្រលប់​មក​វិញ​ជាមួយ​រូបរាង​ថ្មី​ ហើយ​នឹង​ដាក់​លក់​នៅ​ដើម​ឆ្នាំ​ក្រោយ។ យ៉ាងណាមិញ លក្ខណៈសម្បត្តិរបស់វា ត្រូវបានបែកធ្លាយជាថ្មីម្តងទៀតជាបណ្តើរហើយ ដែលអាចនឹងមានរបស់ពិសេសបំពាក់លើស្មាតហ្វូនកូនកាត់មួយនេះ។ ខាងក្រោមនេះជាអ្វីដែលកំពុងអង្រួនចិត្តអ្នកតាមដានដំណឹង iPhone SE2 ឆ្នាំ ២០២០៖

១) មានរន្ធដោតកាសសារជាថ្មី

២) មានប៊ូតុង Home សារជាថ្មី

៣) កាមេរ៉ាខ្លាំងដូច iPhone 11

៤) ពណ៍ថ្មីស្រស់ ប្លែកទាក់ភ្នែក

៥) តម្លៃធូរជាងមុន

iPhone SE 2 នឹង​ដាក់​លក់​ក្នុង​តម្លៃ ៣៩៩ ដុល្លារ ហើយ​មាន​រូបរាង​ស្រដៀង​នឹង iPhone 8 ដែល​ចេញ​ ២ ឆ្នាំ​មុន។

៦) មានបង្កប់ថ្មធំជាងមុន

iPhone SE 2 នឹង​ជា iPhone ដែល​នឹង​មានប៊ូតុង​​ Home ឡើងវិញ។ iPhone SE 2 រំពឹង​ថា​នឹង​មាន​អេក្រង់ ៤,៧ អ៊ីញ ដូច iPhone 8, ប្រើ​បន្ទះ​ឈីប A13 Bionic ដូច iPhone 11 និង​មាន RAM ទំហំ ៤GB។ យ៉ាងណាក្ដី​ Apple នឹង​បន្ត​ប្រើ​អេក្រង់ LCD ជំនួស​ឲ្យ​អេក្រង់​ OLED ដើម្បី​បន្ថយ​ការ​ចំណាយ៕

ទស្សនា​វីដេអូ​ខាង​ក្រោម​​ដែល​និយាយ​អំពី​ចចាមអារ៉ាម​ជុំវិញ iPhone តម្លៃ​ធូរ​ជំនាន់​ថ្មី៖​​​

អត្ថបទទាក់ទង៖

ប្រភព៖ idropnews   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី