កង់អគ្គិសនី Xiaomi អាចបត់ឲ្យតូច ទំហំប៉ុនក្រដាស A3

  • 2019-11-20 01:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​បញ្ចេញ​ផលិតផល​ថ្មី​ឈ្មោះ Himo H1 ដែល​ជា​កង់​អគ្គិសនី​​ថ្មី ឌីហ្សាញ​ឡើង​សម្រាប់​ងាយ​ស្រួល​យក​តាម​ខ្លួន​ជា​ទី​បំផុត។

កង់ Himo H1 អាច​បត់​​ឲ្យ​មាន​រូបរាង​តូច ប៉ុន​ក្រដាស​ទំហំ A3 និង​មាន​ទម្ងន់​ត្រឹម​តែ ១៣ គីឡូក្រាម។​គ្រោង​ឆ្អឹង​របស់​វា​សុទ្ធ​តែ​អាច​បត់​ចូល​ ដូច​ជា​ដៃ​កង់ សុទ្ធ​តែ​មាន​គន្លឹះ​អាច​បត់​ចូល។ នៅ​ជាប់​ដៃ​កង់​ក៏​មាន​អេក្រង់​ LED ដែល​អាច​បញ្ជា​​បិទ/បើក​អំពូល​មុខ បង្ហាញ​បញ្ហា​នានា និង​បង្ហាញ​ល្បឿន​បើកបរ​​ផង​ដែរ។

Himo H1 ប្រើ​ប្រាស់​​នូវ​អាគុយ​លីចូម​ដែល​អាច​ដោះ​ចេញ​បាន​ ហើយ​មាន​បំពាក់​នៅ​ខាង​ក្រោម​កែប​កង់ អាច​ដក​ចេញ​ដើម្បី​សាក​បាន​យ៉ាង​ងាយ ដោយ​មាន​ទំហំ​តូច និង​ទម្ងន់ ១,៨ គីឡូក្រាម។ ថាមពល​ដែល​អាច​ផ្ទុក​បាន​គឺ ៦០០០ mAh និង​ត្រូវ​ការ​ពេល ៥ ម៉ោង​ដើម្បី​សាក​ពេញ។ ល្បឿន​អតិបរមា​គឺ​១៨ គ.ម/ម៉ និង​ជិះ​បាន​ចម្ងាយ ៣០ គីឡូម៉ែត្រ។

Himo H1 មាន​ដាក់​លក់​ក្នុង​តម្លៃ ៤២៦ ដុល្លារ នៅ​ប្រទេស​ចិន ខណៈ​ដែល​តម្លៃ​សម្រាប់​ទីផ្សារ​បរទេស​គឺ ៩៤៩ ដុល្លារ៕​​​​​

ចុចអាន ៖​ ជប៉ុន​​ផលិត​បាន ឡានបត់​បាន​យក​គំរូ​តាម​មនុស្ស​យន្ត​ក្នុង​រឿង Transformers តម្លៃ ៧ ម៉ឺន​ដុល្លារ

ប្រភព៖ Xehay   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី