ឡូយបាត់! Smart Axiata ចាប់ដៃ Google&GSMA រៀបកម្មវិធីអក្ខរកម្មឌីជីថល បង្រៀនធ្វើវីដេអូ ហើយឲ្យរង្វាន់ទៀត

  • 2019-11-20 04:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាប់ៗនេះពីកម្មវិធីថ្មីមួយស្ដីពី «អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធឺណិត» នឹងរៀបចំសាកល្បងជា​លើក​ដំបូង​នៅ​ខេត្ត​ ៣ ផ្សេង​គ្នា​ក្នុង​ប្រទេស​កម្ពុជា។ កម្មវិធីនេះទទួលបានការគាំទ្រពេញទំហឹងពីវិភាគទានរបស់ក្រុមហ៊ុន​Smart លើមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយ​​មាន​ការ​សហការ​ជា​មួយ Google និង GSMA។

កម្មវិធីអក្ខរកម្មឌីជីថលនេះនឹងរៀបចំដំបូងសម្រាប់សិស្សពីថ្នាក់ទី ១០ និងថ្នាក់ទី ១១ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។ ដោយផ្អែកលើការសិក្សាក្នុងកម្មវិធីសាកល្បងនេះ ភាគីទាំងអស់រំពឹងថានឹងពិភាក្សាបន្ថែមទៀតស្តីពីការពង្រីកសិក្ខាសាលាទៅកាន់សាលារៀនផ្សេងទៀតនៅទូទាំងប្រទេស។

"អក្ខរកម្មឌីជីថល" នេះក៏នឹងបណ្តុះបណ្តាលអ្នកចូលរួមអំពីរបៀបផលិតវីដេអូកំសាន្ត និងទាក់ទាញ សម្រាប់កម្មវិធីប្រព័ន្ធអ៊ីនធឺណិតដូចជាកម្មវិធី YouTube ដែលបង្ហាញសិស្សានុសិស្សពីរបៀបសរសេរអត្ថបទវីដេអូ ថតវីដេអូ និង កែសម្រួលវីដេអូដោយប្រើ ទូរស័ព្ទស្មាតហ្វូន និងចែករំលែកទស្សនៈអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញពីសិក្ខាសាលា។

រាល់វីដេអូដែលផលិតដោយសិស្សនឹងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ចំនួន ១០០០ ដុល្លារ (សម្រាប់ខេត្តនីមួយៗ) សម្រាប់វីដេអូផលិតបានល្អបំផុតដោយអាស្រ័យលើចំនួន «ចូលចិត្ត» (Like) តាមរយៈអនឡាន។ ក្នុងនោះផងដែរសាលារៀននៅតាមខេត្តនីមួយៗដែលផ្ញើរចំនួនវីដេអូច្រើនជាងគេនឹងទទួលបានរង្វាន់ជាសម្ភារៈអប់រំដែលមានតម្លៃស្មើនឹង ២៥០០ ដុល្លារ។

លោក Feiruz Ikhwan នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «អក្ខរកម្មឌីជីថលគឺជាជំនាញដ៏សំខាន់មួយ ដើម្បីជម្រុញការរីកចម្រើននៃការទទួលយកទូរស័ព្ទចល័តនៅកម្ពុជា។ យើងមានមោទនភាពដែលបានសហការជាមួយដៃគូសក្តានុពលលើគម្រោងនេះ ដើម្បីបង្ហាញពីគុណតម្លៃប្រព័ន្ធអ៊ីនធឺណិត ហើយជម្រុញការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ និងលើកកម្ពស់សារៈសំខាន់នៃភាពជាពលរដ្ឋសកម្មផ្នែកឌីជីថល។ គោលដៅយូរអង្វែងរបស់យើងគឺអនុវត្តកម្មវិធីនេះនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទ ដើម្បីជួយឲ្យយុវជនកម្ពុជាដែលកំពុងប្រើប្រាស់អិុនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។»

សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីនិរន្តរភាព និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Smart សូមតាមដានទំព័រ «Smart For Cambodia» តាមរយៈ www.facebook.com/SmartForCambodia ឬ ចូលទៅកាន់គេហទំព័រ www.smart.com.kh

អត្ថបទថ្មី