ចង់ចេះផលិតវីដេអូឲ្យបានល្អ មិនគួរខកខានកម្មវិធីមួយនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះ

  • 2019-11-20 04:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈកាល​ជា​យូរ​មក​ហើយ​ដែល​ផលិតផល DJI មាន​ដូច​ជា Drone, ដងទប់លំនឹង, Action Camera​ ឬ Professional Cinematic Drone មានវត្តមាននៅប្រទេសកម្ពុជា។ នៅ​ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ តំណាងចែកចាយធំមួយរបស់ DJI គឺ ហាងកាមេរ៉ា ឡេងឃាង បានសហការជាមួយក្រុមហ៊ុន DJI រៀបចំវគ្គចែករំលែកពីការផលិតវីដេអូអោយបានល្អ។

នៅថ្ងៃនោះដែរក៏មានការបង្ហាញ និងសាកល្បងដោយផ្ទាល់ ពីផលិតផលថ្មីមួយគឺ DJI Mavic Mini ដែលវាជាប្រភេទ Drone ថ្មី​មានសមត្ថភាពពិសេស ហើយមាន​ទម្ងន់​ត្រឹមតែ ២៤៩ ក្រាមប៉ុណ្ណោះ។ ក្នុង Workshop នេះក៏មានការចូលរួមចែករំលែកពីអ្នកជំនាញដូចជា លោក Chhun Heng Heang, លោក Jerry Thai និង លោក ZK ផងដែរ។

នេះ​មិនមែន​ជាលើកទីមួយទេដែលក្រុមការងារ INSPIRED.Cambodia រៀប​ចំ​កម្មវិធី​ចែក​រំលែក​ពី​វិស័យ Media។ គ្រាន់​តែ​លើក​នេះ​ពិសេស​ជាង​លើកមុនៗ​ដែល​មាន​ទាំង​ការ​ចូល​រួម​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​និង​អន្តរជាតិ។

ផលិតផល DJI ដែលមានលក់លើទីផ្សារប្រទេសកម្ពុជា

សម្រាប់​អ្នកដែលចូលរួមទាំងអស់អាចនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពី DJI ក្នុង​នោះ​​មាន​ផលិតផល DJI Osmo Pocket ថ្មី​មួយគ្រឿង​ដែល​មាន​តម្លៃ ៣៤៩ ដុល្លារ, DJI Osmo Mobile 3 និងរង្វាន់ផ្សេងៗទៀត។

សម្រាប់ពត៌មានអំពីការចូលរួមអាចទាក់ទងតាម Facebook Page ហាងកាមេរ៉ាឡេងឃាង (https:​/​/www.​facebook.co​m/LengKhe​angC​a​meraSh​op/) ​ឬ INS​PIRED.Cambodi​a (ht​tps://w​ww.faceb​ook.com/In​​.asia/)។ ​​ អ្នក​អាច​ចុះឈ្មោះ​ចូល​រួម​ក្នុង​កម្មវិធី​ចែក​រំលែក​អំពី​ការ​ផលិត​វីដេអូ​នេះ តាមរយៈ Link ខាងក្រោម ៖

https://forms.gle/SV4AJKp7gRKq7Ptd9

កម្មវិធី​នឹង​​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ១៖៣០ រសៀល​ ដល់ ៥ ល្ងាច នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែល​អាច​ចូលរួមដោយឥតគិតថ្លៃ៕

អត្ថបទថ្មី