ឃើញតម្លៃជួសជុលឡានវៀតណាម ចង់ធ្លាក់ថ្លើម

  • 2019-11-21 04:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ខែ​តុលា រថយន្ត​ Vinfast Lux A2.0 មួយ​គ្រឿង​បាន​បើក​បុក​នឹង​របាំង​ផ្លូវ​ ដែល​ធ្វើ​ឲ្យ​ខូច​ខាត​ផ្នែក​ខាង​មុខ និង​ផ្នែក​ខាង​ក្រោម​បន្តិច​បន្តួច។ ម្ចាស់​រថយន្ត​នេះ​​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ពេល​ឃើញ​ថា​បង្ហាញ​អំពី​តម្លៃ​​គ្រឿង​បន្លាស់​​នៅ​​ហាង​រថយន្ត​ Vinfast នា​ទីក្រុង​ហាណូយ​ដែល​ ដែល​មាន​​​​ដល់​​​ប្រមាណ ១៥ ០០០ ដុល្លារ​ ហើយ​បូក​សរុប​ថ្លៃ​សេវា​គឺ​មាន​ដល់​ជិត ២២ ០០០ ដុល្លារ។

ប៉ុន្តែ​ក្រុមហ៊ុន​រថយន្ត​វៀតណាម Vinfast ​បាន​បញ្ចេញ​សេចក្ដី​បញ្ជាក់​មួយ​ថា​ ថ្លៃ​​គ្រឿង​បន្លាស់​ខាង​លើ​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ តម្លៃ​ដែល​​ត្រឹម​ត្រូវ​គឺ​ត្រឹម​​ប្រមាណ ១ ២៧០ ដុល្លារ​តែ​ប៉ុណ្ណោះ។ ការ​ឆ្លើយ​តប​នេះ​កើត​មាន​ឡើង ក្រោយ​ពី​តម្លៃ​​គ្រឿង​បន្លាស់​ដ៏​ថ្លៃ​មហាសាល​ខាង​លើ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​សហគមន៍​រថយន្ត​វៀតណាម។

​​ចំពោះ​តម្លៃ​ថ្មី​នេះ​នេះ​វិញ​គឺ​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ដូច​គ្នា ដោយ​សារ​​ជា​តម្លៃ​​ដ៏​ធូរ​មួយ ធូរ​ជាង​រថយន្ត​ល្បីៗ​ដទៃ​ទៀត។ ជា​មួយ​ការ​ទូទាត់​ថ្មី​ថ្លៃ​គ្រឿង​បន្លាស់ និង​សេវា​ជួសជុល​រថយន្ត​ Vinfast ​ខាង​លើ​គឺ​អស់​ជាង ៨ ពាន់​ដុល្លារ៕

ចុចអាន ៖ ទីបំផុត Mercedes បង្ហាញតម្លៃឡាន SUV អគ្គិសនីរបស់ខ្លួន ចាប់ពីជាង ៦ម៉ឺនដុល្លារ

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី