Galaxy S10 Lite ស្មាតហ្វូន​បិទ​ទំព័រ​ឆ្នាំ ២០១៩ អាច​នឹង​ប្រកាស​នៅ​ខែ​ធ្នូ

  • 2019-11-21 06:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​មាន​ការ​លេចលឺ​ឥត​ឈប់​ជុំវិញ​ត្រកូល​សិស្ស​ប្អូន S10 Lite ដែល​ល្ហិចល្ហៀង​ថា​ក្រុមហ៊ុន Samsung ​នឹង​ធ្វើការ​ផ្លាស់ប្តូរ​លើ​ផ្នែក​មួយ​ចំនួន ជាមួយ​ការ​ដាក់​លក់​នូវ​តម្លៃ​ធូរ​ថ្លៃ​ជាង​ប្រភេទ S10/S10 Plus ធម្មតា។

តាម​ដំណឹង​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​ទំនង​ជា​ប្រកាស S10 Lite នៅ​អំឡុង​ខែ​ធ្នូ ចុង​ឆ្នាំ ២០១៩ ឬ​អាច​ពន្យារ​ចូល​ដល់​ដើម​ឆ្នាំ ២០២០ យ៉ាង​យូរ​បំផុត ពោល​គឺ​នឹង​មិន​ទុក​ដល់​កៀក​ព្រឹត្តិការណ៍​ប្រកាស Galaxy S11 នា​អំឡុង​ខែ​កុម្ភៈ​ឬ​មិនា​ឡើយ។

ជាមួយ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ច្បាស់ការ​ចុងក្រោយ​គឺ S10 Lite ​នឹង​ប្រើប្រាស់​លេខ​ម៉ាស៊ីន SM-G770F ​មក​ជាមួយ​បន្ទះ​ឈីប Qualcomm Snapdragon 855 អម​ Sensor កាមេរ៉ា​ក្រោយ​ ៣ គ្រាប់​ទំហំ 48MP+5MP+12MP និង​ខាង​មុខ​មួយ​គ្រាប់​ទំហំ 32MP។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​គណនី Ishan Agarwal លើ​បណ្តាញ​សង្គម Twitter។

បន្ថែម​ពី​នេះ S10 Lite ក៏​ទំនង​នឹង​ប្រើប្រាស់​អេក្រង់ Super AMOLED ទំហំ ៦,៧ អ៊ីញ ខណៈ RAM ទំហំ 8GB និង​អង្គ​ផ្ទុក 128GB ជាមួយ​ថាមពល​ថ្ម ៤ ៣០០mAh និង​ប្រព័ន្ធ​សាក​ថ្ម​រហ័ស​កម្លាំង ៤៥ វ៉ាត់​ផង​ដែរ។ ចំពោះ​តម្លៃ​យើង​នឹង​លម្អិត​ម្តង​ទៀត​នៅ​ពេល​ក្រុមហ៊ុន​ប្រកាស​បង្ហាញ​ខ្លួន​ផ្លូវការ៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា