រកឃើញតម្រុយថ្មីថា Galaxy S11 អាចមានអេក្រង់ 120Hz

  • 2019-11-21 03:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ One UI 2.0 Beta ដែល Samsung បាន​បញ្ចេញ​ទៅ​កាន់​ Galaxy Note 9 នា​​ថ្ងៃ​នេះ គេ​បាន​សង្កេត​ឃើញ​នូវ Option លាក់​កំបាំង​មួយ​ ដែល​និយាយ​អំពី​ Refresh Rate អេក្រង់ 120 Hz។

ផ្ទាំង Screenshot ដែល​ចែក​រំលែក​ដោយ​ @UniverseIce បង្ហាញ​ថា​នៅ​លើ One UI 2.0 នឹង​មាន​មុខងារ​​ដែល​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រវាង Refresh Rate 60 Hz និង 120 Hz នៃ​អេក្រង់ ដែល​អាច​ប្ដូរ​ដោយ​ផ្ទាល់ ឬ​ប្ដូរ​ដោយ​ស្វ័យប្រវត្តិ។

នេះ​អាច​ជា​តម្រុយ​ថា​នៅ​លើ Galaxy S11 អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ Refresh Rate នៃ​អេក្រង់​ជា​លើក​ដំបូង។ វា​ត្រូវ​គ្នា​នឹង​បន្ទះ​ឈីប Exynos 990 ដែល​ជា​បន្ទះ​ឈីប​ដំបូង​របស់ Samsung អាច​ទ្រាំទ្រ​នឹង​អេក្រង់ 120 Hz ហើយ​គេ​ដឹង​ថា​វា​នឹង​ជា​ឈីប​ដែល​ប្រើ​លើ Galaxy S11។

បើ​តាម​ទម្លាប់​ Samsung អាច​នឹង​ប្រកាស​ចេញ Galaxy S ជំនាន់​ថ្មី​នៅ​អំឡុង​ខែ​កុម្ភៈ៕​

ចុចអាន ៖ Samsung លក់ស្មាតហ្វូនច្រើនមែនប៉ុន្តែឆ្នាំ ២០១៩ មានស៊េរីតែមួយគត់ជោគជ័យខ្លាំងបំផុត

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង