Samsung លក់ស្មាតហ្វូនច្រើនមែនប៉ុន្តែឆ្នាំ ២០១៩ មានស៊េរីតែមួយគត់ជោគជ័យខ្លាំងបំផុត

  • 2019-11-19 04:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុមហ៊ុន​ស្រាវជ្រាវ​ Counterpoint Research បាន​បញ្ចេញ​របាយការណ៍​បង្ហាញ​អំពី​ទីផ្សារ​ស្មាតហ្វូន​លើ​សកល​លោក​ ប្រចាំ​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ ដែល​គិត​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មេសា ដល់ ៣១ ខែ​មិថុនា។

រូបតំណាង

យោងតាមរបាយការណ៍ដែលចេញផ្សាយនេះដែរ ផ្អែក​តាម​ទិន្នន័យ​​ខាង​លើ​បង្ហាញ​ថា​ ត្រកូល Galaxy S10 និង​ស្មាតហ្វូន​ Mid-Range ជា​ច្រើន​របស់ Samsung បាន​ជួយ​ឲ្យ​ក្រុមហ៊ុន​នេះ​កើន​ឡើង​ចំនួន​លក់ ៧,១% ធៀប​នឹង​ឆ្នាំ​មុន ដោយ​លក់​បាន​សរុប​ ​៧៦,៦ លាន​គ្រឿង ក្ដោប​ក្ដាប់​ទីផ្សារ ២១,៣% ឈរ​នៅ​តំណែង​លេខ ១ ជា​​ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្តាល​ដែល​លក់ដាច់​ ​និង​គាំទ្រ​ច្រើនលើស​លប់​បំផុត​ប្រចាំឆ្នាំ​ ​២០១៩​។

ដូច្នេះ អាចនិយាយ​បានថា​ បើ​គិត​ចាប់ពី​ ​Samsung​ ​Galaxy​ ​ស៊េរី​ ​A10​,​ ​A20​,​ ​A30​,​ ​A30s​,​ ​A50​,​ ​A50s​,​ ​A70​,​ ​និង​ ​A80​ ​គឺ​សុទ្ធតែ​ជា​ស្មា​ត​ហ្វូ​នដែល​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​ជាទីបំផុត​ពីសំណាក់​អតិថិជន​ដែល​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់។

លើសពីនេះទៀត អ្វីដែល Samsung អាចយ​ក​ឈ្នះ​ក្នុង​ការ​ដណ្តើម​ទីផ្សារ​ស្មា​ត​ហ្វូ​នលំដាប់មធ្យម ឬ Mid-rang គឺតម្លៃសមរម្យ និងការផ្តល់ជូន​ដ៏រីករាយ​ជាមួយនឹង​បច្ចេក​វិទ្យា​ថ្មី​ៗ​។ ស្មា​ត​ហ្វូ​នដែល​ស្ថិត​ក្នុង​លំដាប់​មធ្យម​ទេ តែ​ងំ​ត្រង់រចនាបថ​រូបរាង​ស្អាតទាក់ទាញ ​មិនចាញ់​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ ​(​Flagship​)​ ​ប៉ុន្មាន​នោះ​ទេ។

​សូម​បញ្ជាក់​ថា​គិត​មក​ត្រឹម​ថ្ងៃនេះ​ ​Samsung​ ​Galaxy​ ​ត្រកូល​ ​A​ ​គឺ​ពិតជា​ទទួល​បានការ​ពេញនិយម​ ​និង​គាំទ្រ​ច្រើន​បំផុត ធ្វើ​ឱ្យ​ ​Samsung​ ​Galaxy​ ​ត្រកូល​ ​A​ ​អាច​ក្លាយជា​ជម្រើស​ទី​ ​១ ក្នុងចិត្ត​​និង​បេះដូង​របស់​អតិថិជន​ទាំងអស់។​ អ្នក​ក៏អាច​រក​ជាវ​ស្មា​ត​ហ្វូ​ន​ ​Samsung​ ​Galaxy​ ​ស៊េរី​ ​A​ ​គ្រប់​ប្រភេទ​បាន​នៅ​តាម​ហាង​ ​ឬ​ដេប៉ូ​ចែកចាយ​ទូរសព្ទ​ដៃ​ ​និង​ផលិតផល​សាម​សុង​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ដែល​នៅ​ជិតអ្នក​បំផុត​​៕

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា