Samsung នៅតែជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេគិតត្រឹមពេលនេះ

  • 2019-09-24 09:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុមហ៊ុន​ស្រាវជ្រាវ​ Counterpoint Research បាន​បញ្ចេញ​របាយការណ៍​បង្ហាញ​អំពី​ទីផ្សារ​ស្មាតហ្វូន​លើ​សកល​លោក​ ប្រចាំ​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ ដែល​គិត​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មេសា ដល់ ៣១ ខែ​មិថុនា។

ផ្អែក​តាម​ទិន្នន័យ​​ខាង​លើ​បង្ហាញ​ថា​ ត្រកូល Galaxy S10 និង​ស្មាតហ្វូន​ Mid-Range ជា​ច្រើន​របស់ Samsung បាន​ជួយ​ឲ្យ​ក្រុមហ៊ុន​នេះ​កើន​ឡើង​ចំនួន​លក់ ៧,១% ធៀប​នឹង​ឆ្នាំ​មុន ដោយ​លក់​បាន​សរុប​​៧៦,៦ លាន​គ្រឿង ក្ដោប​ក្ដាប់​ទីផ្សារ ២១,៣% ឈរ​នៅ​តំណែង​លេខ ១។

ចំណែក Huawei ស្ថិត​នៅ​តំណែង​លេខ ២ អាច​លក់​ស្មាតហ្វូន​បាន​​ ៥៦,៧ លាន​គ្រឿង កើន​ឡើង​ ៤,៦% ក្ដោប​ក្ដាប់​ទីផ្សារ​ពិភពលោក​ ១៥,៨%។

Apple ឈរ​នៅ​តំណែង​លេខ ៣ បន្ទះ​ចំនួន​លក់​មិន​បាន​កើន​ឡើង​ដូច​​ក្រុមហ៊ុន​ ២ ខាង​លើ​នោះ​ទេ។ នៅ​ត្រីមាស​ទី ២ នេះ Apple លក់​ iPhone បាន​សរុប​ ៣៦,៤ លាន​គ្រឿង ធ្លាក់​ចុះ ១១,៩% បើ​ធៀប​នឹង​ឆ្នាំ​មុន ក្ដោប​ក្ដាប់​ទីផ្សារ​ ១០,១%។

Apple មិន​មែន​​ថយ​ចុះ​តែ​ម្នាក់​ឯង​នោះ​ទេ LG របស់​កូរ៉េ​ខាង​ត្បូង​ក៏​ថយ​ចុះ​ចំនួន​លក់​ដែរ ពោល​ថយ​ចុះ ១៨,៥% អាច​លក់​ស្មាតហ្វូន​បាន​​ ៨ គ្រឿង​នៅ​ត្រីមាស​ទី ២ ឆ្នាំ ២០១៩។

កើន​ឡើង​ខ្លាំង​ជាង​គេ​គឺ Realme ដែល​​ជា​ក្រុមហ៊ុន​បំបែក​ខ្លួន​ចេញ​ពី​ OPPO។ នៅ​អំឡុង​ពេល ៣ ខែ​កន្លង​ទៅ​នេះ Realme អាច​លក់​ស្មាតហ្វូន​បាន​​ ៤,៧ លាន​គ្រឿង កើន​ឡើង​ ៨៤៨% ឯណោះ។ ចំណែក​ HMD ដែល​ផលិត​ទូរសព្ទ​ម៉ាក​ Nokia អាច​លក់​ស្មាតហ្វូន​បាន ៤,៨ លាន​គ្រឿង កើន​ឡើង ២០%៕​​​

ចុចអាន៖

ប្រភព៖ Androidauthority   ប្រែសម្រួល៖ សុខហេង

អត្ថបទថ្មី