​ហេតុអ្វី​បង្អួច​យន្តហោះ​មាន​​រាង​ពង​ក្រពើ​?​

  • 2019-11-21 09:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​​ប្រហែល​ជា​​ធ្លាប់​មាន​ចម្ងល់​ហើយ​ថា​ហេតុ​អ្វី​បាន​ជា​បង្អួច​យន្តហោះ​ សុទ្ធ​តែ​មាន​​រាង​ពង​ក្រពើ​ ​និង​មាន​ប្រហោង​តូច​មួយ​នៅ​ផ្នែក​ខាង​ក្រោម​។​ ចំណុច​នេះ​មិន​សូវ​មាន​ការ​បក​ស្រាយ​ឲ្យ​ទូលំ​ទូលាយ​នោះ​ទេ​ពី​មុន​មក​ ​ហើយ​មាន​តែ​ក្រុមហ៊ុន​ដែល​ផលិត​យន្តហោះ​ប៉ុណ្ណោះ ​ទើប​ដឹង​លើ​ចំណុច​ទាំង​អស់​នេះ​។​ ​ដូច​នេះ​ដើម្បី​បក​ស្រាយ​នូវ​ចំណុច​ខាង​លើ​ Sabay ​សូម​ធ្វើ​ការ​បង្ហាញ​ដូច​ខាង​ក្រោម​៖​

 

plane-windows_1024

 

មូល​ហេតុ​ដែល​បង្អួច​យន្តហោះ​មាន​​រាង​ពង​ក្រពើ​ ​ព្រោះ​បង្អួច​ប្រភេទ​នេះ​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ខ្យល់​ដែល​ប៉ះ​ជា​មួយ​តួខ្លួន​យន្តហោះ​ពេល​ដែល​យន្តហោះ​ចាប់​ផ្ដើម​ឡើង​ផុត​ពី​ដី​។​ ​

 

គួរ​កត់​សម្គាល់​ផង​ដែរ កាល​ពី​អតីត​កាល គេ​ផលិត​ឡើង​មាន​បង្អួច​រាង​បួន​ជ្រុង​ ដែល​កាល​នោះ​មាន​យន្តហោះ​ជា​ច្រើន​បាន​ធ្លាក់​ដោយ​សារ​ការ​ធ្លាយ​រហែក​តួខ្លួន​ត្រង់​បង្អួច​ផង​ដែរ។​

 

13

 

ចំពោះ​ប្រហោង​តូច​មួយ​ដែល​គេ​តែង​ឃើញ​មាន​នៅ​ផ្នែក​ខាង​ក្រោម​នៃ​បង្អួច​យន្តហោះ​នោះ​គឺ​វា​មាន​មុខ​ងារ​សម្រាប់​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​សម្ពាធ​ខ្យល់​ដែល​មាន​នៅ​ខាង​ក្រៅ និង​ខាង​ក្នុង​យន្តហោះ​។​

12

ប្រភព៖ sciencealert   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម