មាន​ដឹង​ថា​ កីឡាករណា​ញាក់បាល់បាន​សម្រេច​ជាងគេ​ទេ?

  • 2019-11-21 12:55:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ញាក់បាល់​ជា​បច្ចេកទេស​មួយ​ដែល​ទាក់ទាញចំណាប់អារម្មណ៍​អ្នក​ទស្សនា​ជា​ច្រេីន។ លេីសពីនេះ​ទៅទៀត​ បច្ចេកទេស​នេះ​ក៏ជួយសម្រួល​ច្រេីន​ក្នុង​ការ​អូស​បាល់​ ដេីម្បីធ្វេី​ឲ្យ​ការ​ប៉ះ​បាល់​ និង​ការ​ស៊ុតបញ្ចូល​ទីមាន​ភាព​ងាយ​ស្រួល​។

ចាប់​តាំង​ពី​មាន​ការ​ប្រមូល​ស្ថិតិ​នៃ​ការ​ញាក់​បាល់​មក​នៅ​ឆ្នាំ២០០៦​ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi ជា​កីឡាករ​ដែល​ញាក់​បាល់​បាន​សម្រេច​ច្រេីន​ជាង​គេ​។ កីឡាករ​រូប​នេះ​ ចាប់តាំង​ពី​រដូវកាល​ ២០០៦/០៧​ មក​ ញាក់​បាល់​បាន​សម្រេច​ចំនួន​ ១៨៨០ដង។

តាម​ពី​ក្រោយ​ Messi គឺខ្សែប្រយុទ្ធ​បែលហ្សិក​កីឡាករ​ Eden Hazard​ ដែល​ញាក់​បាល់​បាន​សម្រេច​ចំនួន​ ១២២០ដង។​ លេខ​ ៣​ បាន​ទៅលេី​ខ្សែ​ស្លាប​ចាស់​វស្សា​បារាំង​ Frank Ribery​ ដែល​ញាក់​បាន​ ៩៣៩ដង។

មិត្ត​រួម​ក្រុម​របស់​ Messi ក្នុង​ក្រុម​ជម្រេីសជាតិគឺ​ ខ្សែប្រយុទ្ធ​ Sergio Aguero ជាប់លេខ​ ៤​ ដោយ​ញាក់បាន​ ៨៣២​ដង។ ចំណែក​ ឯខ្សែប្រយុទ្ធព័រទុយហ្គាល់​ Cristiano Ronaldo វិញ​ជាប់លេខ​ ៥​ ដោយ​ញាក់​បាន​សម្រេច​ចំនួន​ ៨១៦​ដង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី