Tesla ប្រកាសចេញឡានភីកអាប់អគ្គិសនី តម្លៃចាប់ពី ៣៩ ៩០០ដុល្លារ

  • 2019-11-22 04:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ភីកអាប់​ប្រភេទ​អគ្គិសនី​របស់ Tesla ដែល​​មនុស្ស​ជា​ច្រើន​ទន្ទឹង​រង់ចាំ​អស់​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ ក្នុង​កម្មវិធី​មួយ​ធ្វើ​ឡើង​នៅ​ទីក្រុង Los Angeles រដ្ឋ Califonia។

​រថយន្ត​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ឲ្យ​ឈ្មោះ​ថា​ Cybertruck ដែល​រូបរាង​របស់​វា​គឺ​ខុស​ពី​រូបភាព Render ជា​ច្រើន​ចេញ​​ផ្សាយ​កន្លង​មក។ លោក Elon Musk នាយក​ប្រតិបត្តិ Tesla បាន​ប្រាប់​ថា​ Cybertruck អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ៩៦ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ២,៩ វិនាទី ប៉ុន្តែ​វា​អាច​សណ្ដោង​ទម្ងន់​បាន​ដល់​ ៦ ៣៥០ គីឡូក្រាម។

រថយន្ត​នេះ​មាន​ជម្រើស​អាគុយ​ចំនួន​បី​ប្រភេទ ដែល​អាច​បើកបរ​បាន​ចម្ងាយ ៤០២ គីឡូម៉ែត្រ, ចម្ងាយ​ ៤៨២ គីឡូម៉ែត្រ និង​មួយ​ទៀត​ជិះ​បាន​ចម្ងាយ​ជាង ៨០០ គីឡូម៉ែត្រ​ ពេល​សាក​បំពេញ​មួយ​លើក។

តម្លៃ​របស់ Cybertruck គឺ​មាន​ចាប់​ពី ៣៩ ៩០០ ដុល្លារ នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ដែល​មាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ទុក​មុន​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ៕

ចុចអាន ៖ ឆែកមើលតម្លៃរថយន្តស៊េរី ២០២០ ដែលចេញលក់នៅកម្ពុជាកន្លងមក

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី