គ្រូ PSG៖ ខ្ញុំមិនមែនប៉ារបស់ Neymar ឲ្យខ្ញុំហាមឃាត់គេអីកើត?
- 2019-11-22 13:38:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ PSG៖ ខ្ញុំមិនមែនប៉ារបស់ Neymar ឲ្យខ្ញុំហាមឃាត់គេអីកើត?
ចន្លោះមិនឃើញ
លោក Thomas Tuchel គ្រូបង្គោលក្លឹប Paris Saint-Germain បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តទៅលើខ្សែប្រយុទ្ធ Neymarចំពោះមុខអ្នកសារព័ត៌មាន។ Neymar បានទៅចូលរួមព្រឹត្តិការណ៍កីឡាករតិន្នីស Davis Cup នៅរាជធានីម៉ាឌ្រីដ អេស្ប៉ាញ ក្រោយពីគេត្រលប់ពីរបួស។
លោក Tuchel បាននិយាយថា៖ " ឲ្យខ្ញុំធ្វើម្ដេចកើត? ខ្ញុំមិនមែនឪពុកគេផងហ្នឹង។ ខ្ញុំមិនមែនជាប៉ូលិស ហើយខ្ញុំត្រឹមតែជាគ្រូបង្វឹក " ។
លោកបានបន្តថា៖ " គេធ្វើបានល្អ ក្នុងការហ្វឹកហាត់ ប៉ុន្តែខ្ញុំមិនពេញចិត្តនឹងទង្វើបែបនេះទេ (ការចូលរួមក្នុង Davis Cup) '' ។
ទោះជាយ៉ាងណាក៏ដោយ លោក Tuchel ក៏បានប្រកាសថា Neymar នឹងត្រលប់មកជួយ PSG ក្នុងប្រកួតប៉ះនឹង Lille៕