ចេញមក​ខ្ទេចខ្ទី​អស់ រូបរាង Galaxy S11e និង Galaxy S11 ត្រៀមចេញដើមឆ្នាំក្រោយ

  • 2019-11-25 01:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ខែ​ទៀត​ទើប Samsung ប្រកាស​ចេញ Galaxy S11 ជា​ផ្លូវ​ការ ប៉ុន្តែ​អ្នក​ចែក​ចាយ​ព័ត៌មាន​លេច​ធ្លាយ​ បាន​បង្ហាញ​រូបភាព Render នៃ​រូបរាង​ស្មាតហ្វូន​កំពូល​ប្រចាំ​ដើម​ឆ្នាំ ២០២០ នេះ​រួច​​ទៅ​ហើយ។

Galaxy S11

Steve Hemmerstoffer បាន​បង្ហាញ​ចេញ​រូបភាព Render ច្បាស់ៗ​នៃ Galaxy S11e និង Galaxy S11។ រូបរាង​របស់​ស្មាតហ្វូន​ទាំង​ពីរ​មាន​ការ​ឌីហ្សាញ​ដូច​នឹង​ Galaxy A71 និង Galaxy A51 ដែល​​គេ​បាន​ឃើញ​តាម​រូបភាព Render កន្លង​មក។

Galaxy S11 ៖

វា​មាន​ផ្ទាំង​អេក្រង់​ខាង​មុខ​​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​ថ្មី ដោយ​យក​លំនាំ​តាម​ Galaxy Note 10 មាន​ចោះ​រន្ធ​កាមេរ៉ា​នៅ​ចំ​កណ្ដាល ដែល​វា​ជា​ប្រភេទ​អេក្រង់ Infinity-O។ អេក្រង់​លើ S11e និង S11 សុទ្ធ​តែ​មាន​រាង​កោង។

Galaxy S11e

ចំណែក​ផ្នែក​ខាង​ក្រោយ​វិញ​ក៏​មាន​ប្ដូរ​ការ​ឌីហ្សាញ​ខុស​ពី​ត្រកូល​ Galaxy S10 ដោយ​កាមេរ៉ា​បាន​ប្ដូរ​ទីតាំង​មក​នៅ​ផ្នែក​លើ​ខាង​ឆ្វេង និង​មាន​ដង្គុំ​រាង​បួន​ជ្រុង​ទ្រវែង។ នៅ​លើ S11e មាន​កាមេរ៉ា​ចំនួន ៣ ដែល​មាន​កាមេរ៉ា​មេ​កម្រិត ១០៨ MP និង​ពីរ​ទៀត​អាច​ជា​កាមេរ៉ា Ultra-Wide-Angle និង​ Telephoto។

Galaxy S11e ៖

នៅ​លើ​ S11 វិញ​គឺ​មាន​កាមេរ៉ា​ចំនួន ៥ គ្រាប់ ដែល​កាមេរ៉ា​មេ​មាន​កម្រិត ១០៨ MP ដែរ ជំនួស​ឲ្យ​កាមេរ៉ា​ចាស់​ដែល​មាន​ទំហំ ១២ MP។ ចំណែក​កាមេរ៉ា​ផ្សេង​ទៀត​ជា​ប្រភេទ Telephoto, ប្រភេទ Ultra-Wide-Angle និង​មាន​កាមេរ៉ា Time-of-Flight សម្រាប់​វាស់​ជម្រៅ​។ កាមេរ៉ា​ទី​ ៥ នៅ​ជា​មន្ទិល​នៅ​ឡើយ​ ប៉ុន្តែ​វា​មាន​បំពាក់​ជា​មួយ​​ភ្លើង LED និង​រន្ធ​ស្រូប​សំឡេង។

ត្រកូល​ Galaxy S11 រំពឹង​ថា​នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ ដែល​អាច​មាន​ចំនួន ៤ ប្រភេទ​ត្រូវ​ប្រកាស​ចេញ​គឺ Galaxy S11 5G, Galaxy S11+ 5G, Galaxy S11e 5G និង Galaxy S11e ធម្មតា៕​​​

ចុចអាន ៖ ខ្លាំង​ជាង​មុន ទំហំ RAM នឹង​ឡើង​ដល់ 6GB លើ iPhone 12 Pro Max ឆ្នាំ ២០២០

ប្រភព៖ PhoneArena | GSMarena   ប្រែ​សម្រួល៖ សុខហេង