បង ដារ៉ូ និង វិសាល ភ្ញាក់​ក្រញាង​ពេល​ទស្សនកិច្ច​​រោងចក្រ​ស្រា​បៀរ​អង្គ​រ​ទំហំ ១៦ហិកតានៅ​ខេត្ត​ព្រះសីហនុ

  • 2019-11-26 02:46:23
  • ចំនួនមតិ 1 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ


លោក ទេព រិនដារ៉ូ សិល្បករ​រៀម​ច្បង​ល្បី​ឈ្មោះ និង​វិសាល តារា​ល្បី​លើ​បណ្ដាញ​សង្គម បាន​ឈាន​មក​ដល់​បេសកកម្ម​ថ្មី​ទៀត ក្រោយ​មក​ដល់​ទឹក​ដី​ខេត្ត​ព្រះសីហនុ ដោយ​ពួក​គេ​ត្រូវ​បាន​តម្រូវ​ឲ្យ​ចូល​ទៅ​ទស្សនកិច្ច​នៅ​រោង​ចក្រ​ស្រាបៀ​អង្គរ​ដែល​មាន​ទំហំ​ជិត ១៦ហិកតា ជា​ទី​ដែល​ពួក​គេ​ជួប​រឿង​ខ្លះ​ស្មាន​មិន​ដល់។

​ទាំង​វិសាល និង​បង រិនដា​រ៉ូ ទទួល​បាន​ចំណេះដឹង​ថ្មីៗ អារម្មណ៍​រំភើប​រីករាយ សម្រាប់ ដំណើរ​ទស្សនកិច្ច​នៅ​រោងចក្រ​ស្រា​បៀ​រ អង្គ​រ ជា​លើក​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ​។ តារា​ទាំងពីរ​នេះ​បាន​ស្គាល់​ពី​រសជាតិ​ជិះ​លើ​រថយន្ត​លើក​ឥវ៉ាន់ បិទ​ស្ទីក​គ័រ​ស្រាបៀ និង​យក​ស្រា​បៀរ​ទៅ​ដេប៉ូ​ចែកចាយ​។

​ព្រះសីហនុ​ជា​ខេត្ត​ទី 6 ហើយ សម្រាប់​ដំណើរ​បេសកកម្ម​របស់​បង​ប្អូន​ទាំងពីរ​ដើម្បី​ស្គាល់​ពី​អ្វី​ថ្មីៗ ធ្វើ​រឿងរ៉ាវ​មិន​ធ្លាប់​ធ្វើ​ពីមុន បន្ទាប់ពី​ពួកគាត់​បញ្ចប់​ដំណើរ ផ្សងព្រេង​ដ៏​អស្ចារ្យ​នៅ​ខេត្ត​កំពត កោះកុង កំពង់ឆ្នាំង បាត់​ដំបង និង​សៀមរាប។

គ្រប់​វគ្គ​នីមួយៗ​នឹង​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ ទេព រិនដា​រ៉ូ និង​ហេង វិសាល នៅ​ក្នុង​ស្ថានភាព​ផ្សេងៗ ឬ​បទពិសោធន៍​ធ្វើ​រឿងរ៉ាវ​ដែល​ពួកគាត់​មិន​ធ្លាប់​ធ្វើ​ពីមុន​។ ម្នាក់ៗ​នឹង​បង្ហាញ​ពី​ការ​បើក​ចិត្ត​ទទួល​យក​បទពិសោធន៍​ថ្មី​ថ្មីៗ និង​ការ​បង្កើត​ចំណង​មិត្ត​ភាព​ល្អ​នឹង​គ្នា​។

និយាយ​ពី​បេសកកម្ម​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​រោងចក្រ​ស្រាបៀ​អង្គ​ដ៏​ធំ​ជាង​គេ​នៅ​ស្រុក​ខ្មែរ វិសាល បាន​ឲ្យ​ដឹង​ថា លោក​មិន​នឹក​ស្មាន​ថា របស់​ខ្លះ​ដែល​កើត​មាន​នៅ​តាំង​ជំនាន់​សម្ដេច​តា មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ​ទៅ​ហើយ នៅ​តែ​មាន​ទៀត​នោះ​ទេ លោក​ថា លោក​ពិត​ជា​មាន​ភាព​ភ្ញាក់​ផ្អើល​មែន​ទែន។ ងាក​មក​លោក ដារ៉ូ វិញ​ក៏​ដូច​គ្នា លោក​ថា តាំង​ពី​ដើម​ឡើយ​មក​លោក មិន​ដែល​ដឹង​ថា ស្រាបៀ​អ្វី​ដែល​រោងចក្រ​នេះ​ផលិត​មុន​គេ​នោះ​ទេ។ តើ​ប្រិយមិត្ត​ដឹង​ថា ស្រាបៀ​ដំបូង​របស់​រោងចក្រ​ខាង​លើ​ផលិត និង​នាំ​ចូល​ទីផ្សារ​មុន​គេ? ​

​ជួប​ជាមួយ ទេព រិន​ដារ៉ូ និង​ហេង វិសាល នៅ​ក្នុង​កម្មវិធី បង​ធំ ប្អូន​ប្រុស ដែល​នឹង​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ប៉ុស្តិ៍​លេខ 5 ចាប់ពី​ម៉ោង 8:00​យ​ប់ ដល់​8:30​នាទី​យ​ប់​។

ប៉ុន្តែ​ប្រិយមិត្ត​ក៏​អាច​ទស្សនា​ឥឡូវ​នេះ​បាន​ដែរ...តោះ...ចូល​ទៅ​ទស្សនា​រោងចក្រ​ស្រាបៀ​ទំហំ ១៦ហិកតា ជាមួយ​បង​ប្អូន​ទាំង​ពីរ ថា​តើ​ពួក​គេ ក៏​ដូច​ជា​ប្រិយមិត្ត​ជួប​រឿង​នឹក​ស្មាន​មិន​ដល់​អ្វី​ខ្លះ?

​ ​ ​ ​

អត្ថបទថ្មី