Bill Gates៖ រឿង​ដែល​​ខ្ញុំ​សោក​ស្តាយ​បំផុត​ក្នុង​មួយ​ជីវិត គឺ​មិន​ចេះ​និយាយ​ភាសា​បរទេស​

  • 2019-11-27 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Bill Gates បាន​ប្រាប់​ទៅ​​មនុស្ស​​នៅ​ជុំវិញ​ពិភព​លោក​ថា​ រឿង​ដែល​​​​សោកស្ដាយ​ធំ​បំផុត​ក្នុង​មួយ​ជីវិត គឺ​លោក​​មិន​ចេះ​និយាយ​ភាសា​បរទេស​ទេ។

នៅ​ក្នុង​កម្ម​វិធី​សំនួរ​ចម្លើយ “Ask Me Anything” ​​រវាងអតិថិជន​​​ និង​​​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Bill Gates ត្រូវ​បាន​ប្រិយមិត្ត​ម្នាក់​​សួរ​ថា "​តើ​រឿង​ដែល​លោក​ធ្លាប់​សោកស្ដាយ​ធំ​បំផុត​ក្នុង​មួយ​ជីវិត​គឺ​ជា​អ្វី?”។ Bill Gates ពិចារណា​មួយ​ភ្លែត​ក៏​ឆ្លើយ​ថា ​ "​​​រឿង​ដែល​គួរ​ឲ្យ​សោក​ស្តាយ​​បំផុត​គឺ ខ្ញុំ​មិន​ចេះ​និយាយ​ភាសា​បរទេស​ណាមួយ​ទាល់​តែ​សោះ​"។

លោក​បាន​បន្ថែម​ទៀត​ថា​ កាល​នៅ​ក្មេង​​រៀន​​ថ្នាក់​វិទ្យាល័យ លោកបាន​ត្រឹម​​ធ្លាប់​​រៀន​​អក្សរ​ឡាតាំង និង ភាសា​ក្រិកដែរ​​​ ហើយ​ថែម​ទាំង​រក​​​បាន​សុទ្ធ​តែ​និទ្ទេស​ A​ ផង តែ​​ឥឡូវ​លោក​ចង់​ចេះ​ភាសា​បារាំង​ ចិន ឬ​ក៏​ភាសា​អារ៉ាប​។ ​បុរស​វ័យ​ ៦០​ឆ្នាំ​រូប​នេះ​​បាន​ឲ្យ​ដឹង​ទៀត​​ថា​ លោក​ធ្លាប់​បាន​​ប្រើ​​កម្មវិធី​ Duolingo (កម្មវិធី​បង្រៀន​ភាសា​បរទេស) មួយ​រយៈ​ពេល​ធំ​ដែរ តែ​លោក​មិន​ទទួល​បាន​ជោគជ័យ​ ដោយ​សារ​​​​មិន​​បាន​​ព្យាយាម។ ​​​​​​

​​ពេល​ដែល​លោក​​ទៅ​ទស្សនកិច្ច​នៅ​ចិន ហើយ​បាន​​​សំណេះ​សំណាល​ជាមួយ​លោក​ប្រធានាធិបតី​ចិន Xi Jinping មហាសេដ្ឋី​​​រូប​នេះ​​បាន​ត្រឹម​តែ​ប្រើ​ភាសា​អង់គ្លេស​​​​ដើម្បី​ទាក់​ទង​គ្នា​​តែ​ប៉ុណ្ណោះ​។​

Bill Gates និង​ លោក​ប្រធានាធិបតី​ចិន Xi Jinping

បើ​និយាយ​ពី​​ការ​រៀន​ភាសា​បរទេស​នេះ​ ស្ថាបនិក​ Facebook លោក Mark Zuckerberg បាន​ប្រឹង​ប្រែង​រៀន​ភាសា​ចិន​កុកងឺ ( Mandarin) រហូត​អាច​ឆ្លើយ​សំនួរ​​​ Q&A រយៈ​ពេល ៣០​នាទី​ ដោយ​​ប្រើ​ភាសា​ចិន​នៅ​ចំពោះមុខ​​​និស្សិត​ចិន​ជា​ច្រើន​​រយ​នាក់​បាន​យ៉ាង​ល្អ​ទៀត​ផង៕

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៉ែត ផាន់និត