​កុមារ​មាស​ Haaland បន្ត​រក​គ្រាប់​ឲ្យ​ Salzburg​ នៅ​ UCL

  • 2019-11-28 02:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Erling Haaland ដែល​ត្រូវ​ក្លឹប​ធំ​​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍​នោះ​ យប់​មិញ​បាន​បន្ត​រក​គ្រាប់​នៅ​ Champions League ក្រោយ​ស៊ុត​១​ និង​ Assist ១​ ទល់​នឹង​ Genk។

Salzburg បាន​យក​ឈ្នះ​ Genk ក្នុង​លទ្ធផល​ ៤​ទល់​នឹង​១​ដើម្បី​រក្សា​ឱកាស​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ​ Haaland បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​នៅ​នាទី​៨៧​ ជា​គ្រាប់​ទី​៨​របស់​គេ​នៅ​ការ​លេង​ពាន​ទ្វីប​អឺរ៉ុប​លើក​ដំបូង​របស់​គេ​នៅ​រដូវ​កាល​នេះ។

៨​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​គឺ​ ៤​គ្រាប់​ទល់​នឹង​ Genk, ១​គ្រាប់​ទល់​នឹង​ Liverpool និង​ ៣​គ្រាប់​ទល់​ Napoli។​ Salzburg នឹង​ឡើង​ទៅ​វគ្គ​១៦​ក្រុម​បើ​សិន​យក​ឈ្នះ​ Liverpool នៅ​ថ្ងៃ​ចុង​ក្រោយ​ការ​ប្រកួត​បិទ​ពូល៕

ប្រភព៖ Sky Sports   អត្ថបទ៖ សៀនហួរ

អត្ថបទថ្មី