CL ចេញមុខនិយាយជាលើកដំបូងក្រោយចេញពី YG
- 2019-12-02 01:59:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CL ចេញមុខនិយាយជាលើកដំបូងក្រោយចេញពី YG
ចន្លោះមិនឃើញ
ក្រោយពីបានចាកចេញពីផលិតកម្ម YG មួយរយៈ CL បានចែករំលែកនូវសារដ៏វែងមួយ អំពីការចាប់ផ្ដើមទំព័រទីពីរនៃអាជីពរបស់ខ្លួន។ នៅព្រឹកនេះ CL បានបង្ហោះសារលើគណនី Instagram របស់ខ្លួនដោយមានអត្ថន័យដូចខាងក្រោម ៖
“ខ្ញុំបានចាប់ផ្ដើមរត់ទាំងមិនទាន់ចេះដែរ ហើយការដែលមិនចេះដើរឬសម្រាក ខ្ញុំសាងបានសមិទ្ធផលជាច្រើន, ដឹងអំពីរឿងរ៉ាវជាច្រើន និងរៀនអំពីរឿងជាច្រើនក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ។
ខ្ញុំពិតជាសប្បាយចិត្តដែលបានរស់ជា CL ជាមនុស្សដែលអាចចែករំលែកខ្លួនជាមួយអ្នកទាំងអស់គ្នា ហើយខ្ញុំក៏អាចព្យាបាលខ្លួនឯងជាមួយក្ដីស្រឡាញ់ដែលអ្នកទាំងអស់គ្នាផ្ដល់ឲ្យខ្ញុំ។
ដូចជា Chaelin កាលពីអាយុ ១៣ ឆ្នាំ ដូចអ្វីដែលយាយរបស់ខ្ញុំបានប្រាប់ខ្ញុំ គឺក្លាហាន និងមានទំនុកចិត្ត។
ដោយមិនបាច់រង់ចាំអ្នកដទៃឲ្យមកជ្រើសរើសខ្ញុំ ខ្ញុំនឹងត្រឡប់មកជា CL និងបន្តដើរទៅមុខដោយខ្លួនឯង ម្ដងមួយជំហាន។
គ្រាន់តែគិតថាអាចចែករំលែកបទពិសោធន៍, ការចងចាំ, និងអារម្មណ៍បាននៅក្បែរអ្នកទាំងអស់គ្នា បេះដូងរបស់ខ្ញុំរំភើប ញាប់ញ័រជាលើកដំបូង ក្នុងពេលជាយូរមកហើយ។
សម្រាប់ CL ទាំងអស់ក្នុងពិភពលោកនេះ។
ដោយហេតុតែក្ដីស្រឡាញ់,
CL”
CL នឹងធ្វើការបញ្ចេញបទចម្រៀងថ្មីដែលអ្នកគាំទ្រទន្ទឹងរង់ចាំជាយូរ នៅថ្ងៃទី ៤ ខែធ្នូ វេលាម៉ោង ៦ រសៀលម៉ោងនៅកូរ៉េខាងត្បូង ដែលនាងនឹងចាប់ផ្ដើមបញ្ចេញចម្រៀងថ្មីពីគម្រោងការអាល់ប៊ុមចម្រៀង "In The Name Of Love”៕
ចុចអាន ៖ ចេញហើយ! Teaser បទចម្រៀងថ្មីរបស់ CL (វីដេអូ)