យុវជន​បួន​នាក់​ស្លាប់​ដោយ​សារពុល​ត្រសក់​ផ្អរ និងត្រសក់ស្រូវ​នៅបន្ទាយ​មានជ័យ​

  • 2019-12-02 04:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រ​សួង​ព័ត៌មាន​បានបង្ហោះព័ត៌មាន​លើ​បណ្ដាញ​សង្គម​របស់ឯកឧត្តម​នាព្រឹកនេះថា យុវជនបន្សាបគ្រឿងញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់ស្ថិតនៅភូមិភ្នំបាក់សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានពុលត្រសក់ផ្អរនិងត្រសក់ស្រូវដែលមានថ្នាំសម្លាប់សត្វល្អិត និងអាហារកើនដល់២១១នាក់ ក្នុងនោះស្លាប់៤នាក់ ។

(រូបភាព៖ ហ្វេស​ប៊ុក​ឯកឧត្តម ខៀវ កាញារិទ្ធ)

បើ​តាម​ព័ត៌មាន​ដដែល​ឧបទ្ទហេតុនេះបានចាប់ផ្ដើមពីព្រឹកដល់យប់ថ្ងៃ​ទី​១​ខែ ធ្នូ ឆ្នាំ២០១៩ ឈានដល់២ធ្នូ២០១៩។ ប្រ​ភព​បញ្ជាក់ថា៖ «លោកឧត្ដមសេនីយទោ អាត់ ខែម ប្រើបា្រស់កម្លាំងនគរបាលនៃស្នងការនគរបាលខេត្ត បានប្រើមធ្យោបាយ រថយន្ដសង្គ្រោះនិងរថយន្ដអតន្តរាគមន៍ ដឹក អ្នកជម្ងឺទៅសង្គ្រោះបានទានពេលវេលា។ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យនិងនៅប្រចាំដោះស្រាយបញ្ហានេះ ហើយមានប្រសាសន៍ស្ថានភាពជនរងគ្រោះពុលចំណីអាហារនេះអាចគ្រប់គ្រងបានហើយ»៕

អត្ថបទ៖ ជំនោរ