មាន​ដឹង​ថា អ្នក​កាសែត​កម្ពុជា បោះ​ឆ្នោត​ឲ្យ​កីឡាករ​ណា​ខ្លះ​ទេ ក្នុង​ពាន Ballon d'Or?

  • 2019-12-03 12:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាន​ Ballon d'Or ជា​ ពាន​កីឡាករ​បាល់ទាត់​ប្រចាំ​ឆ្នាំ ដែល​ជ្រើសរើស​ដោយ​អ្នក​កាសែត​នៅ​ជុំវិញ​ពិភពលោក។ ចំណែក​ឯ​កម្ពុជា​វិញ អ្នក​ដែល​បាន​បោះឆ្នោត​ជ្រើសរើស​ជើងឯក​ពាន​នេះ​គឺ លោក អ៊ឹង ចំរើន ដែល​ជា​និពន្ធ​នាយក​នៃ​សារព័ត៌មាន​ថ្មីថ្មី​។

បើ​យោង​តាម​រូបភាព​ ដែល​ចែករំលែក​នៅ​តាម​បណ្ដាញសង្គម លោក​បាន​បោះ​ឆ្នោត​ឲ្យ ខ្សែ​ការពារ​ Liverpool និង​ក្រុម​ជម្រើស​ជាតិ​ហុល្លង់ Virgil Van Dijk ចំណាត់ថ្នាក់​លេខ ១ ហើយ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ និង​ Juventus កីឡាករ Cristiano Ronaldo លេខ ២ ចំណែក​ឯ​លេខ ៣គឺ ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski។

បន្ត​ទៅ​ទៀត​គឺ ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe ដែល​លោក​បោះ​ឲ្យ​ជាប់​លេខ ៤ ហើយ​ចុង​ក្រោយ​គឺ​លេខ ៥ លោក​បាន​បោះ​ឲ្យ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​ឈ្នះ​ពាន​ Ballon d'Or ដោយ​ឈ្នះ​សំឡេង​ឆ្នោត​របស់ Van Dijk តែ ៧សំឡេង​ប៉ុណ្ណោះ៕

ប្រភព៖ AS English   ប្រែ​សម្រួល៖ ហ៊ីម រស្មី