Mourinho សង្កត់​ធ្ងន់​ថា ខ្លួន​មិនមែន​ជា​សត្រូវ​របស់ Man Utd ទេ

  • 2019-12-03 13:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jose Mourinho អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ខ្លួន​មិនមែន​ជា​សត្រូវ​របស់​ក្លឹប Manchester United ទេ។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​មិនមែន​ជា​សត្រូវ​របស់ Manchester United ទេ " ។ លោក Jose បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​ ដែល​សួរ​រឿង​ទំនាក់ទំនង​របស់​លោក​នឹង​អ្នក​គាំទ្រ​ក្លឹប​បិសាច​ក្រហម។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​ជា​គ្រូ​បង្វឹក ដែល​ព្យាយាម​ដឹកនាំ​ក្លឹប​ Manchester United ឲ្យ​ឈ្នះ​ការ​ប្រកួត ហើយ​ Ole ក៏​ដូច​គ្នា​ដែរ។ ប្រាកដណាស់ អ្នក​គាំទ្រ​ Manchester Unitedប្រាកដ​ជា​គាំទ្រ Ole មិនមែន​ខ្ញុំ​ទេ។

[…] លោក​បាន​បន្ថែម​ទៀត​ថា៖ " ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ណាស់ ជាមួយ​អ្នក​គាំទ្រ​ក្លឹប​នេះ។ ខ្ញុំ​ធ្លាប់​ត្រូវ​បាន​គេ​ទទួល​យ៉ាង​រាក់ទាក់ ពេល​ខ្ញុំ​នៅ​ជា​អ្នក​វិភាគ​បាល់ទាត់។ តែ​ស្អែក​នេះ ខ្ញុំ​ត្រលប់​ទៅ​វិញ​ជា​គ្រូ​បង្វឹក នៃ​ក្លឹប​ដែល​ចង់​យក​ឈ្នះ Manchester United '' ។

ក្លឹប Tottenham Hotspur នឹង​ត្រូវ​ទៅ​សួរសុខទុក្ខ​ Manchester United ដល់​កីឡដ្ឋាន Old Trafford នៅ​យប់​ថ្ងៃ​ពុធ​ស្អែក​ ម៉ោង​ ២.៣០យប់​រំលង​អធ្រាត្រ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី