Man City ឡើង​មក​លេខ​២​វិញ គម្លាត​ពី​ Liverpool ៨​ពិន្ទុ ក្រោយ​ឈ្នះ​យប់​មិញ

  • 2019-12-04 02:29:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អ្នក​មាន​ Manchester City បាន​ហក់​មក​កាន់​លេខ​២​វិញ​ហើយ បន្ទាប់​ពី​ប្រកួត​យប់​មិញ​យក​ឈ្នះ Burnley ៤-១ ក្រៅ​ដី​នៅ​សប្ដាហ៍​ទី​១៥។

ការ​ប្រកួត​ដែល​ត្រូវ​ការ​ពិន្ទុ​ចាំបាច់ Gabriel Jesus ​រក​បាន​២​គ្រាប់​ដំបូង​ឲ្យ Man City មុន​ពេល Rodri និង Riyad Mahrez បន្ថែម​បាន​ម្នាក់​មួយ​គ្រាប់​ទៀត។ យ៉ាងណា​ចុងម៉ោង​វគ្គ​ទី​ពីរ​ក្រុម​ម្ចាស់​ផ្ទះ Burnley ក៏​បាន​ត​ដៃ​វិញ​បាន​១​គ្រាប់​ទាត់​ចូល​ដោយ​កីឡាករ Robbie Brady។

សម្រាប់​ជ័យជម្នះ​នេះ City ឡើង​ឈរ​លេខ​ពីរ​លើ​ Leicester City វិញ និង​គម្លាត​ពី Liverpool តែ​៨​ពិន្ទុ​ប៉ុណ្ណោះ។ យ៉ាងណា​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ​មាន​តែ​៤​ក្រុម​ប៉ុណ្ណោះ​លេង​នៅ​សប្ដាហ៍​ទី​១៥​មុន​គេ ចំណែក​ក្រុម​ផ្សេង​ទៀត​មិន​ទាន់​លេង​នៅ​ឡើយ​ទេ។

អត្ថបទ៖ ហេង សុធារិទ្ធិ