Samsung ទំនងលេងម៉ូដ Galaxy Fold 2 តាម Motorola ដើម្បីលក់ធូរថ្លៃក្រោម ១ ពាន់ដុល្លារ
- 2019-12-04 07:22:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ទំនងលេងម៉ូដ Galaxy Fold 2 តាម Motorola ដើម្បីលក់ធូរថ្លៃក្រោម ១ ពាន់ដុល្លារ
ចន្លោះមិនឃើញ
តាមរបាយការណ៍ចុងក្រោយពី The Korea Herald បានឲ្យដឹងថាក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung នឹងចេញផ្សាយ Galaxy Fold 2 ជាមួយការដាក់តម្លៃទាបជាងមុនទ្វេដង ពោលគឺនៅក្រោមខ្ទង់ ១ ពាន់ដុល្លារ។
បច្ចុប្បន្ន Galaxy Fold ដែលជាស្មាតហ្វូនបត់ប្រើប្រាស់ 5G ដំបូងរបស់ Samsung មានតម្លៃដល់ទៅជាង ២ ពាន់ដុល្លារឯណោះ។ បែបណាមិញរចនាបថលើផ្នែកអេក្រង់សម្រាប់ Fold 2 នាឆ្នាំ ២០២០ ក៏នឹងមានការផ្លាស់ប្តូរដូចទៅក្រុមហ៊ុន Motorola។
នោះគឺ Fold 2 នឹងប្រើប្រាស់ការរចនាបែបបិទបើកដូចសំបកគុជខ្យង (Clamshell Design) ដែលបច្ចុប្បន្នមាននៅលើម៉ូឌែល Motorola Razr។ ការរចនាអេក្រង់បត់ទំហំរាងតូចជាងមុនបែបនេះ នឹងរុញឲ្យតម្លៃនៃការផលិតក៏ធ្លាក់ចុះច្រើនផងដែរ។
ដូច្នោះហើយ Fold 2 ទំនងជានឹងដាក់លក់នៅតម្លៃប្រមាណ ៨៤០ ដុល្លារប៉ុណ្ណោះក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង និងអាចឡើងក្បែរ ១ ០០០ ដុល្លារនៅទីផ្សារអន្តរជាតិ។ ការប្រកាសផ្សាយប្រហែលនឹងលេចចេញនៅពិព័រណ៍ MWC ដំណាលការប្រកាស Galaxy S11៕
អានអត្ថបទ:
នេះហើយហេតុផលដែលឡាន Bugatti ប្ដូរប្រេងម្ដងៗអស់ជាង ២ម៉ឺនដុល្លារ
ស្មាតហ្វូនភ្នែកបួន VIVO មានលក់ហើយជាមួយសមត្ថភាពខ្ពស់ៗតម្លៃ ៣០០ ដុល្លារ