ដល់​ក! ដេវីដ Surprise គូស្នេហ៍ ហើយ​លួច​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់ បូព្រឹក្ស ចេញ​កាយវិការ​ហ្សីន​ទាំង​អស់

  • 2019-12-05 02:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង ងួន ចាន់ដេវីដ បាន​ធ្វើ​រឿង​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​គូស្នេហ៍ និង​បង្ក​ការ​ភ្ញាក់​ផ្អើល​ក្នុង​ចង្កោម​អ្នក​គាំទ្រ​របស់​លោក និង​គូស្នេហ៍ ដោយ​សារ​តែ​លោក​បាន​លួច​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ដែល​បាន​បង្ហាញ​ឲ្យ​ពី​សកម្មភាព និង​កាយវិការ​ដើម​ទាំង​ស្រុង​របស់ ទេព បូព្រឹក្ស។

កាដូ​ដែល ដេវីដ យក​មក Surprise ទេព បូព្រឹក្ស នេះ​គឺ​ខ្សែ​ក​មាស​មួយ​ឈុត​ដ៏​ស្រស់​ស្អាត លោក​ធ្វើ​អបអរ​ខួប​៣​ឆ្នាំ​នៃ​ការ​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា។ នៅ​មុន​ចាប់​ផ្ដើម តារា​ប្រុស បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តាំង​ពី​ដើម​មក ​លោក​តែង​តែ​មាន​កាដូ​ដើម្បី​ឲ្យ​គូស្នេហ៍​នៅ​ក្នុង​គម្រប់​ខួប​ស្នេហា​របស់​ពួក​គេ។ ប៉ុន្តែ​នៅ​ឆ្នាំ​ទី២ ឆ្នាំ​មុន​នេះ គឺ​លោក​មិន​បាន​ទិញ​អ្វី​ទាំង​អស់​សម្រាប់ បូព្រឹក្ស។

ចំពោះ​ការ​អាក់​ខាន​នេះ លោក​ថា ដោយ​សារ​តែ​កាល​ណោះ មិន​សល់​ប្រាក់​សម្រាប់​ទិញ​កាដូ ព្រោះ​ត្រូវ​ចំណាយ​ការងារ​ផ្សេង​ៗ​ច្រើន។ ដោយ​ឡែក​ឆ្នាំ​នេះ លោក​រក​ប្រាក់​បាន​សល់​ខ្លះ ទើប​សម្រេច​ទិញ​កាដូ​ជា​ខ្សែ​ក​ឈុត​ដ៏​ស្រស់​ស្អាត​នេះ​មក ពញ្ញាក់​អារម្មណ៍ បូព្រឹក្ស តែ​ម្ដង ហើយ​លោក​បាន​លួច​បង្កប់​កាមេរ៉ា​ថត​សកម្មភាព​គូស្នេហ៍​ពេល​ទទួល​បាន​កាដូ​ពី​លោក។

ជា​លទ្ធផល ប្រិយមិត្ត​បាន​ឃើញ​សកម្មភាព ពាក្យ​សំដីហ្សីន​ទាំង​អស់​របស់​បូព្រឹក្ស។ តោះ...ទៅ​ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា