មកស្គាល់ Supercar កង់៦ កម្រមានអ្នកស្គាល់បំផុត ឯតម្លៃក៏ញាក់សាច់ដែរ

  • 2019-12-05 02:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Convini 6SW គឺជារថយន្តស្ព័រកង់៦ តែមួយគត់លើពិភពលោក អាចបើកបរលើដងផ្លូវដោយស្របច្បាប់ ដែលបានបង្ហាញខ្លួនកាលពីឆ្នាំ២០០៨ ហើយទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន។ ប៉ុន្តែក្រោយមក មនុស្សមិនច្រើនទេដែលចងចាំរថយន្តស្ព័ររបស់ប្រទេសអ៊ីតាលីនេះ។

Convini គឺជាម៉ាករថយន្តស្ព័រអ៊ីតាលីតូចមួយ ដែលមានមហិច្ឆតាធំលើរថយន្តស្ព័រកង់៦ Convini 6SW របស់ខ្លួន។ បើទោះជាចេញជាង ១០ឆ្នាំមុនមែន ប៉ុន្តែឥឡូវនេះអ្នកនៅតែអាចបញ្ជាទិញវាបាន ជាមួយនឹងតម្លៃខ្ទង់ ៦៥០ ០០០ដុល្លារ។

ទោះជា Convini 6SW គឺជារថយន្តតែមួយគត់ដែលមានកង់៦ ហើយចេញលក់លើទីផ្សារ តែការរចនាកង់៦បែបនេះមិនមែនមានតែវាឡើយ។ ជាក់ស្តែង កាលពីឆ្នាំ១៩៦២ Ford បានបង្ហាញគំរូរថយន្ត Seattle-ite XXI ដែលមានកង់៦ ស្រដៀងទៅនឹង 6SW ដែរ។

សូមបញ្ជាក់ថា រថយន្តស្ព័រអ៊ីតាលីកង់៦ Convini 6SW ប្រើម៉ាស៊ីនចំណុះ ៤,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំងជាង ៥០០សេះ ហើយមានទាំងជម្រើសប្រអប់លេខដៃ និងអូតូ ៦វគ្គ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សេង ឡុង