iPhone 11 Pro Max លេខមួយខាងថតវីដេអូ ចុះដឹងលេខបន្ទាប់បានលើស្មាតហ្វូនណាខ្លះ?
- 2019-12-05 08:15:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 11 Pro Max លេខមួយខាងថតវីដេអូ ចុះដឹងលេខបន្ទាប់បានលើស្មាតហ្វូនណាខ្លះ?
ចន្លោះមិនឃើញ
ស្មាតហ្វូនដែលអាចផលិតវីដេអូបានល្អដាច់គេប្រចាំឆ្នាំ ២០១៩ ក្រោមការវាយតម្លៃរបស់ DxOMark គឺបានទៅលើ iPhone 11 Pro Max ដែលទទួលបានពិន្ទុសរុប ១០២ ពិន្ទុ ស្ថិតនៅតំណែងកំពូលជាមួយស្មាតហ្វូន Xaiomi CC9 Premium Edition។ ស្មាតហ្វូនដែលឈរនៅចំណាត់ថ្នាក់បន្តបន្ទាប់មាន ៖
ត្បិតថាមិនអាចមានឈ្មោះក្នុងកំពូលទាំង ៥ នៃផ្នែកថតរូបសន្លឹកមែន ប៉ុន្តែ Pixel 4 មានសមត្ថភាពខ្លាំងលើការថតវីដេអូ។ Pixel 4 មានបន្ថែមកាមេរ៉ាមួយគ្រាប់នៅផ្នែកខាងក្រោយ, វាអាចគ្រប់គ្រងគ្រាប់ Noise បានល្អស្ទើរតែក្នុងគ្រប់ស្ថានការណ៍។
វាគឺជាស្មាតហ្វូនត្រកូល Note ដំបូងដែលមានប្រព័ន្ធកាមេរ៉ា ៤ គ្រាប់។ ចំពោះការថតវីដេអូ Note10+ អាចផលិតវីដេអូមានពន្លឺស្អាត, អាចរក្សា Detail បានល្អពេលក្នុងពេលដែលមានពន្លឺចាំងខ្លាំង និងផលិតវីដេអូនៅទីងងឹតបានល្អផងដែរ។
Galaxy S10+ 5G មានកាមេរ៉ាចំនួនបួននៅផ្នែកខាងក្រោយ។ វាមានសមត្ថភាពមិនខុសពី Galaxy Note10+ ប៉ុន្មានឡើយ គឺអាចផលិតវីដេអូមានពន្លឺភ្លឺស្អាត និងអាចរក្សានូវ Detail បានល្អមិនថាស្ថិតក្រោមស្ថានភាពពន្លឺបែបណានោះឡើយ។ ប៉ុន្តែពេលថតនៅងងឹត ម៉ាស៊ីនត្រូវដោះដូរ Detail ជាមួយគ្រាប់ Noise ដើម្បីបន្ថយគ្រាប់ Noise៕
ចុចអាន ៖ មានភស្តុតាងរឹតតែច្រើនហើយថា Galaxy S11 អាចថតវីដេអូដល់កម្រិត 8K