កីឡាករ​កម្ពុជា​ម្នាក់​ ត្រូវ​បាន​គ្រូ​វៀតណាម​ចាត់​ទុក​ជា​អាវុធ​ដ៏​គ្រោះថ្នាក់​បំផុត​នៅ​យប់​នេះ

  • 2019-12-07 06:17:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​របស់​ជម្រើស​ជាតិ​វៀតណាម​លោក Park Hang-seo បាន​និយាយ​ថា កែវ សុខផេង គឺ​ជា​កីឡាករ​គ្រោះថ្នាក់​បំផុត​​សម្រាប់​ការ​ប្រកួត​ទល់​នឹង​កម្ពុជា​យប់​នេះ។

កម្ពុជា​នឹង​ត្រូវ​ជួប​វៀតណាម​នៅ​រាត្រី​នេះ​ម៉ោង​៧:០០​នាទី​ ដែល​ជា​ប្រវត្តិសាស្ត្រ​បាន​ឡើង​មក​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម។ ត្រឹម​ការ​ប្រកួត​ក្នុង​ពូល​កម្ពុជា​​អាច​ទាត់​ចូល​ដៃ​គូ​ដល់​ទៅ​១០​គ្រាប់ ក្នុង​នោះ​វៀតណាម​ចាត់​ទុក​ សុខផេង ជា​អ្នក​រួម​ចំណែក​ដ៏​ធំ​ក្នុង​ការ​ជួយ​ក្រុម។

មុន​ការ​ប្រកួត​មក​ដល់​​គ្រូ​របស់​វៀតណាម​បាន​លើក​ឡើង​ថា U22 កម្ពុជា រៀបចំ​ក្រុម​បាន​ល្អ។ កីឡាករ​លេខ​១៤ (កែវ សុខផេង) គឺ​ជា​កីឡាករ​គ្រោះថ្នាក់​បំផុត។ សុខផេង និង​សៀង ចន្ធា​ តែ​សហការ​ល្អ​ក្នុង​ការ​ផ្លាស់​ប្ដូរ​តំបន់​លេង ដើម្បី​​រំខាន​ដល់​ខ្សែ​ការពារ។ អ្វី​ដែល​ដែល​ជា​ចំណុច​ពិសេស​​ខ្លាំង​បំផុត​របស់​អ្នក​ទាំង​ពីរ​នោះ​គឺ​ល្បឿន។

ជាក់​ស្ដែង​ក្នុង​ការ​​ប្រកួត​ទល់​នឹង​ម៉ាឡេស៊ី សុខផេង និង ចន្ធា អាច​រក​គ្រាប់​បាន​ម្នាក់​១​គ្រាប់​ជួយ​ក្រុម​ឈ្នះ ៣-១។ យ៉ាងណា រាត្រី​នេះ​សុផេង​ត្រូវ​ធ្វើ​ការ​ធ្ងន់​បន្តិច ដោយ​សារ​តែ ចន្ធា​មិន​អាច​ចូល​ប្រកួត​បាន​ទេ ព្រោះ​ជាប់​ពិន័យ​កាត​លឿង​២​ដង៕ ​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ