មកស្គាល់ ផ្លែឈើ ៩មុខ ជាថ្នាំធម្មជាតិជួយសុខភាពច្រើនយ៉ាង នឹកស្មានមិនដល់

  • 2019-12-08 02:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាំធម្មជាតិនៅទីនេះសំដៅដល់ផ្លែឈើដែលអាចជំនួយដល់ជំងឺអ្នកបាន ក្រោយពេលដែលអ្នកបរិភោគវារួច វាហាក់ដូចជាថ្នាំផ្សាសដែលអាចព្យាបាលជំងឺអ្នក។ ដូចនេះតើមានផ្លែឈើអ្វីខ្លះដែលមានប្រសិទ្ធភាពដូចថ្នាំនោះ?

ផ្លែចេក

នៅពេលដែលអ្នកគេងមិនលក់ អ្នកអាចបរិភោគចេកបាន ព្រោះវាមានសារធាតុម្យ៉ាងដែលអាចធ្វើឱ្យសាច់ដុំអ្នកធូរបាន ធ្វើឱ្យអ្នកអាចគេងលក់ស្រួល ជាងនេះទៅទៀតវាអាចជួយឱ្យខួរក្បាលអ្នកដំណើរការល្អ ថែមទាំងអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អ បំបាត់នូវអារម្មណ៍មួលម៉ៅ និងឆេវឆាវរបស់អ្នកបានយ៉ាងងាយ ជាងនេះទៅទៀត វាមានជាតិសរសៃដែលអាចធ្វើឱ្យអ្នកងាយស្រួលបត់ជើង។

ខ្ញី

អ្នកអាចបរិភោគខ្ញីបាននៅពេលដែលអ្នកឈឺសន្លាក់ ថែមទាំងអាចបំបាត់នូវការឈឺឆ្អឹងរបស់អ្នកទៀតផង ធ្វើឱ្យវាមិនសូវឈឺ។

ទឹកឃ្មុំ

ទឹកឃ្មុំធម្មជាតិ ហើយសុទ្ធអាចជួយរាងកាយអ្នកប្រឆាំងនឹងមេរោគផ្សេងៗ ដោយមិនឱ្យវាកើតជារូវបរាង ហើយរស់នៅក្នុងរាងកាយអ្នកដើម្បីបំផ្លាញសារពាង្គកាយអ្នកបានឡើយ។

ផ្លែស្រការនាគ

នៅក្នុងផ្លែស្រាការនាគមានសារធាតុចិញ្ចឹមជាច្រើន រួចជាមួយសារធាតុមួយប្រភេទទៀតដែលផ្លែឈើដទៃគ្មាន ដែលល្អចំពោះសុខភាពអ្នកណាស់ ជាពិសេសវាអាចជួយបន្សាបជាតិពុលដែលមានក្នុងខ្លួនអ្នកទៀតផង។

ផ្លែម្នាស់

នៅក្នុងផ្លែម្នាស់នេះមានសារធាតុជាច្រើនប្រភេទដែលអាចជួយអ្នកឱ្យឆាប់រំលាយអាហារ ដូចនេះចំពោះមនុស្សដែលចូលចិត្តបរិភោគសាច់ និងអាហារដែលខ្លាញ់ច្រើន អ្នកអាចបរិភោគម្នាក់បាន នោះវានឹងជួយអ្នករំលាយអាហារ និងជាតិខ្លាញ់ទាំងនោះបានលឿន។

ស្ពៃក្តោប

នៅពេលដែលអ្នកតែងតែឈឺក្រពះ ហើយក្រពះ និងពោះវៀនគ្មានសុខភាពល្អ អ្នកអាចបរិភោគស្ពៃក្តោបបាន ព្រោះនៅក្នុងស្ពៃនោះមានប្រូតេអ៊ីន និងសារធាតុដែលស្ពៃដទៃគ្មាន ដូចនេះវាអាចជួយការពារក្រពះ និងពោះវៀនអ្នកឱ្យមានសុខភាពល្អបាន។

ក្រូចឆ្មារ

ក្រូចឆ្មារគឺជាថ្នាំផ្តាសាយធម្មជាតិ ព្រោះវាមានវីតាមីនCដែលអាចព្យាបាលជំងឺផ្តាសាយបាន ដោយនៅពេលដែលអ្នកផ្តាសាយ អ្នកអាចយកក្រូចឆ្មារចិតជាបន្ទះស្តើងៗ បន្ទាប់មកដាក់អំបិល រួចយកទឹកក្តៅឆុង ហើយយកមកផឹក នោះវានឹងធ្វើឱ្យជំងឺអ្នកធូរស្រាលបាន។

ស្ត្រប៊័ររី

នៅក្នុងផ្លែនេះ មានសារធាតុចិញ្ចឹមជាច្រើន រួមទាំងប្រូតេអ៊ីន ​និងវីតាមីនCដែលអាចការពារអ្នកពីជំងឺលើសឈាម ជំងឺខ្លាញ់ក្នុងសរសៃឈាម ជំងឺបេះដូង និងជំងឺសរសៃឈាមកករឹង ប៉ុន្តែនៅពេលដែលអ្នកបរិភោគ អ្នកត្រូវតែលាងឱ្យស្អាត បន្ទាប់មកយកទឹកអំបិលត្រាំចំនួនពី៥ទៅ១០នាទី ទើបយកទឹកធម្មតាត្រាំពី១ទៅ២នាទីជាការស្រេច។

ទំពាំងបាយជូរ

អ្នកអាចបរិភោគទំពាំងបាយជូរក្រហមជាមួយសំបកវាបាន នោះវានឹងជួយប្រព័ន្ធការពាររាងកាយអ្នកឱ្យមានភាពរឹងមាំ និងអាចជួយពន្យារភាពចាស់របស់អ្នកបានទៀតផង នោះអ្នកនឹងនៅក្មេង មិនងាយចាស់ឡើយ៕

ប្រភព ៖ health.com.kh