ទីបំផុតរកឃើញក្រុមជើងឯក NET 2019 តំណាងកម្ពុជា ទៅប្រកួតនៅចិន

  • 2019-12-08 13:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ នៃ​ការ​ប្រកួត NET 2019 វិញ្ញាសា AK2 ល្ងាចមិញនេះ​ក្រុម​ KLACH-EY បាន​ផ្ដួល​ក្រុម Sam Mes គ្រោង​តំណែង​ជើង​ឯក​ NET 2019 ដែលត្រូវតំណាងកម្ពុជាចូល​រួម​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ MATIC នៅប្រទេសចិនខែក្រោយនេះ។

ក្រុម KLACH-EY

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ពិតជា​រន្ធត់ ​ដោយ​​ក្រុម KLACH-EY និង Sam Mes ត្រូវ​ប៉ះគ្នា​ចំនួន ៣ វគ្គ ដើម្បី​ស្វែង​រក​ម្ចាស់​ជើង​ឯក។ ក្នុង​វគ្គ​ទី​មួយ​ក្រុម KLACH-EY បាន​យក​ឈ្នះ​ Sam Mes ដោយ​លទ្ធផល ៥-១។ ចូល​ដល់​វគ្គ​ទី​ពីរ​​ក្រុម Sam Mes នៅ​តែ​មិន​អាច​​ឈ្នះ ដោយ​ចាញ់​ក្រោម​ថ្វី​ដៃ​របស់ KLACH-EY ក្រោម​លទ្ធផល ៥-១ ដដែល ធ្វើ​ឲ្យ​ Sam Mes អស់​ឱកាស​ត្រឹមវគ្គទីពីរនេះ។

ក្រុម Sam Mes

គួរ​ដឹង​ថា​នេះ​ជា​ឆ្នាំ​ទីពីរ​ហើយ​ដែលក្រុម KLACH-EY គ្រោង​តំណែង​ជើង​ឯក​ NET 2019 ដែល​ក្រុម​ទទួល​បាន​ប្រាក់​រង្វាន់ ២ ពាន់​ដុល្លារ និង​ Sabay Gold ចំនួន ៤ ម៉ឺន​ផង​ដែរ។ ចំណែក​ក្រុម Sam Mes គ្រោង​តំណែង​ជើង​ឯក​រង​ទទួល​បាន​ប្រាក់​រង្វាន់​ ១ ពាន់​ដុល្លារ + Sabay Gold ចំនួន ៤ ម៉ឺន ខណៈ​ក្រុម NeverCare គ្រោង​តំណែង​លេខ ៣ ទទួល​បាន​រង្វាន់ Sabay Gold ចំនួន ៤ ម៉ឺន។

ក្រុម NeverCare

លទ្ធផល​វគ្គ​​​៨​ក្រុម​ចុង​ក្រោយ​

  • ក្រុម​ NeverCareII ឈ្នះ ក្រុម​ Incredible_Gaming

  • ក្រុម​ Sam Mes ឈ្នះ​ ក្រុម​ The Micheal

  • ក្រុម NeverCare ឈ្នះ ក្រុម​ Stable_Force

  • ក្រុម​ KLACH-EY ឈ្នះ ក្រុម BattleFight

លទ្ធផល​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​

  • ក្រុម​ Klach Ey ៥-៤ ក្រុម NeverCare

  • ក្រុម SamMes ៥-4 ក្រុម NeverCareII

លទ្ធផល​វគ្គ​ផ្តាច់​ព្រ័ត្រ

  • ប្រកួត​យក​លេខ​៣៖ ក្រុម​ NeverCare ៥ - ៤ ក្រុម NeverCareII
  • ប្រកួត​យក​លេខ​១៖ ក្រុម​ Klach Ey ២-០ ក្រុម Sam Mes

ចំណែក​​ម្ចាស់ជើងឯក​វគ្គ Personal Mode ក្នុងព្រឹត្តិការណ៏ប្រកួត AK2 NET 2019 វិញ​មាន ៖

  • ចំណាត់ថ្នាក់លេខ១ AhMab មកពីក្រុម NeverCare

  • ចំណាត់ថ្នាក់លេខ២ P-Sand មកពីក្រុម KLACH-EY

  • ចំណាត់ថ្នាក់លេខ៣ Kbem មកពីក្រុម BattleFight

​ការ​ប្រកួត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ​ ​គឺ​នាំ​មក​ដោយ​ភេសជ្ជៈ​ THUNDER ​។ នេះ​ជា​ភេសជ្ជៈស៊ូបភើ សូដាថ្មី ពី​ក្រុមហ៊ុន ​កូកា-កូឡា ​អានុភាព​ខ្លាំង​ដូចរន្ទះ ​រសជាតិ​ឆ្ងាញ់​ដិត​អារម្មណ៍​ មាន​ពីរ​រសជាតិ៖ រស​ជាតិ​ផ្លែ​ឈើ និង​រសជាតិ​ស្រ្តបឺរី។ ​ឥឡូវនេះ​មានលក់នៅទូទាំងប្រទេសកម្ពុជាហើយ!​

អត្ថបទ៖ សុខហេង