Krystal បង្ហាញមុខលើកដំបូងក្រោយការចាកចេញរបស់ Sulli បង្កការចាប់អារម្មណ៍ខ្លាំង
- 2019-12-09 02:54:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Krystal បង្ហាញមុខលើកដំបូងក្រោយការចាកចេញរបស់ Sulli បង្កការចាប់អារម្មណ៍ខ្លាំង
ចន្លោះមិនឃើញ
កម្មវិធីដ៏ធំដែលប្រារព្ធឡើងដោយទស្សនាវដ្ដី Madame Figaro នាទីក្រុងប៉េកាំងនៅល្ងាចថ្ងៃទី ៧ ខែធ្នូ បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ ដោយសារមានការចូលរួមពីតារាល្បីៗជាច្រើនរបស់ចិន។ ក្នុងនោះក៏ឃើញមាន Krystal Jung កំពូលសម្រស់របស់កូរ៉េខាងត្បូង ដែលវត្តមានរបស់នាងអាចទាក់ទាញក្រសែភ្នែកមហាជនមិនតិចឡើយ។
វាជាលើកដំបូងដែល Krystal លេចមុខក្នុងកម្មវិធី ក្រោយការចាកចេញរបស់ Sulli។ Krystal បានធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត ព្រោះមើលទៅនាងហាក់មានសភាពល្អប្រសើរជាងមុន មិនស្រងូតស្រងាត់ទៀតនោះឡើយ។
គួរដឹងថាការចូលរួមក្នុងកម្មវិធី Madame Figaro Fashion Gala នេះ Krystal បានឈ្នះពានរង្វាន់ Asia Style Award ផងដែរ៕
ចុចអាន ៖ Hyoyeon ទម្លាយពីរឿងពិបាក និងហេតុផលពេលញែកខ្លួនមកជា DJ ខុសពីសមាជិករួមក្រុម