លក់​ iPhone ដាច់​ខ្លាំង រុញ​ឲ្យ​តម្លៃ​ភាគហ៊ុន​ Apple ឡើង​កល់​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត

  • 2019-12-09 04:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៩ ធ្នូ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple (AAPL) ក្នុង​មួយ​ហ៊ុន​បាន​ឡើង​ថ្លៃ​ដល់​ទៅ ២៧០,៧១ ដុល្លារ​អាមេរិក ដែល​នេះ​ជា​តម្លៃ​ឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ក្រុមហ៊ុន​អាមេរិក។

កំណត់ត្រា​តម្លៃ​ចាស់​ធ្លាប់​ផ្ទុះ​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៩ គឺ​មួយ​ហ៊ុន​ថ្លៃ ២៣៦,២១ ដុល្លារ ពោល​គឺ​នៅ​ឆ្នាំ​នេះ​ហាក់​មាន​ការ​កើន​ឡើង​យ៉ាង​សកម្ម ប្រមាណ ៧០ ភាគរយ​។

រំឭក​ថា​កន្លង​ទៅ​អ្នក​ព្យាករណ៍​ឈ្មោះ Merrill Lynch នៅ​ស្ថាប័ន Bank Of America ​ប្រាប់​ឲ្យ​ដឹង​ពី​តម្លៃ​ទ្រព្យ​របស់ Apple កាល​នោះ​គឺ ១,១៧ ទ្រីលាន​ដុល្លារ ហើយ​មក​ទល់​ពេល​ចុង​ក្រោយ​នេះ​គឺ​ឡើង​ដល់ ១,២ ទ្រីលាន​ដុល្លារ​អាមេរិក​ហើយ។

នេះ​ក៏​ដោយ​សារ​ភាព​ជោគជ័យ​នៃ​ការ​លក់ iPhone សេរ៊ី​ឆ្នាំ ២០១៩ ជា​ពិសេស​នៅ​អំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ របាយការណ៍​មួយ​ក៏​បង្ហើប​ថា​តួ​លេខ​កុម្ម៉ង់​ទិញ​ទាំង iPhone 11 ក៏​ដូច​ជា​កាស AirPods សុទ្ធ​សឹង​មាន​តួ​លេខ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់៕

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម