ប៉ះ​ក្លឹប​ធំៗ​ទាំង ៦ នៅ​ក្នុង​លីគ Man Utd មិន​ទាន់​ចាញ់​ឡើយ ក្នុង​រដូវ​កាល​ ២០១៩/២០

  • 2019-12-09 12:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United គិត​ត្រឹម​សប្ដាហ៍​ទី ១៦ នៃ​រដូវ​កាល​ ២០១៩/២០នេះ នៅ​មិន​ទាន់​ចាញ់​ក្លឹប​ធំៗ​ទាំង ៦ ណា​សោះ​ឡើយ។

ប្រកួត​បើក​ឆាក​ Premier Leauge ក្លឹប​បិសាច​ក្រហម​នេះ បាន​យក​ឈ្នះ​ក្លឹប Chelsea ក្នុង​លទ្ធផល ៤-០ នៅ​ក្នុង​ទឹកដី Old Trafford។ លុះ​ប៉ះ​ Arsenal នៅ​ខែ​កញ្ញា Manchester United បាន​ស្មើ​នឹង​ Arsenal ក្នុង​លទ្ធផល ១-១។

នៅ​ក្នុង​ខែ​តុលា បិសាច​ក្រហម​ក៏​បាន​បន្ត​ស្មើ​ក្លឹប​ឡើង​ជើង Liverpool នៅ​ក្នុង​ដី​របស់​ខ្លួន​ ក្រោម​លទ្ធផល ១-១។ ពេល​មក​ដល់​ខែធ្នូ United យក​ឈ្នះ Tottenham Hotspur ក្នុង​លទ្ធផល ២-១ ហើយ​យក​ឈ្នះ Manchester City ដល់​កីឡដ្ឋាន Etihad ក្នុង​លទ្ធផល​ដូច​គ្នា។

ក្រៅ​ពី​ក្របខ័ណ្ឌ​ Premier League នៅ​រដូវ​កាល​នេះ​ដែរ Manchester United ក៏​យក​ឈ្នះ Chelsea ក្នុង​ពាន​ខារ៉ាបាវ ក្នុង​លទ្ធផល ២-១ កាល​ពី​ខែ​តុលា កន្លង​ទៅ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី