អ្នកជិះ Prius មកមើលវិធីលាងសម្អាតម៉ាស៊ីនដោយខ្លួនឯង មិនភ័យរឿងឆ្លងភ្លើង (វីដេអូ)

  • 2019-12-09 06:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ អ្នកប្រើប្រាស់រថយន្ត Toyota Prius តែងមានចម្ងល់ និងចង់ដឹងអំពីវិធីសាស្រ្តលាងសម្អាតម៉ាស៊ីនរថយន្តឲ្យបានត្រឹមត្រូវ ព្រោះខ្លាចវាឆ្លងភ្លើង ឬបញ្ហាផ្សេងៗ ដោយសារតែរថយន្តនេះប្រើម៉ាស៊ីន Hybrid និងមានប្រព័ន្ធភ្លើងស្មុគស្មាញច្រើន។

ទោះជាយ៉ាងណាក៏ដោយ Channel YouTube មួយមានឈ្មោះថា YourCarAngle បានបញ្ចេញវីដេអូលម្អិត បង្ហាញឲ្យឃើញវិធីសាស្រ្តត្រឹមត្រូវ និងងាយស្រួលបំផុត ដើម្បីលាងសម្អាតម៉ាស៊ីនរថយន្ត Toyota Prius នេះ។

រថយន្ត Toyota Prius ជំនាន់ទី២

ក្នុងនោះ Channel ខាងលើ បានយករថយន្ត Prius ជំនាន់ទី២ និង ទី៣ មកបង្ហាញ ហើយប្រើប្រាស់ក្រដាសអាលុយមីញ៉ូម ស្រោបបិទលើក្បាលឌុយ ដែលគិតថាអាចនឹងឆ្លងភ្លើង (ប្រសិនបើត្រូវទឹក) រួចគ្រាន់តែបាញ់ទឹកលាងសម្អាតធម្មតា និងប្រើស៉្ព្រាយបាញ់ឲ្យវារាងភ្លឺរលោងជាងមុន ជាការស្រេច៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូលម្អិតខាងក្រោម៖

បញ្ជាក់៖ ក្រោយពីទស្សនាវីដេអូចប់ ហើយនៅតែមិនច្បាស់ពីដំណើរការលាងសម្អាតនេះ សូមកុំសាកល្បងខ្លួនឯងអី!

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម