មក​ស្គាល់​មុខ ប្រធាន​ក្រុម​ដែល​លើក​ពាន​ Champions League ច្រើន​ដង​ជាង​គេ នៅ​សតវត្ស​ទី២១

  • 2019-12-14 03:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្ត​ប្រាកដ​ជា​ដឹង​ស្រាប់​ហើយ​ថា ក្លឹប Real Madrid ឈ្នះ​ពាន UEFA Champions League ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ឈ្នះ​ ១៣សម័យ។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ក្នុង​សតវត្ស​ទី២១ ប្រធាន​ក្រុម​ (Captain) ដែល​ដឹកនាំ​ក្រុម​លើក​ពាន​កំពូល​អឺរ៉ុប​ច្រើន​ដង​ជាង​គេ ក៏​ជា​កីឡាករ​មក​ពី​ Real Madrid គឺ ខ្សែ​ការពារ​អេស្ប៉ាញ Sergio Ramos។

Ramos ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​ទី១ របស់ Real Madrid កាល​ពី​ឆ្នាំ២០១៥ ក្រោយ​ពេល​ដែល​អ្នក​ចាំ​ទី​វីរបុរស​របស់​ក្លឹប Iker Casillas ចាកចេញ​ពី​ក្លឹប​ទៅ​កាន់​​ Porto នៃ​ព័រទុយហ្គាល់។

ខ្សែ​ការពារ​រូប​នេះ បាន​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន UEFA Champions League ក្នុង​នាម​ជា​ប្រធាន​ក្រុម ៣ឆ្នាំ​ជាប់​គ្នា​គឺ​ ឆ្នាំ២០១៦ ២០១៧ និង​ឆ្នាំ២០១៨។

នៅ​ក្នុង​សតវត្ស​ទី២១​នេះ​ដែរ ប្រធាន​ក្រុម​ភាគ​ច្រើន​លើក​ពាន​ UEFA Champions League បាន​តែ​ម្ដង​ៗ​ប៉ុណ្ណោះ ដោយ​មាន​តែ​កីឡាករ​ ២រូប​ទៀត​ទេ ដែល​លើក​បាន​ ២ដង​គឺ អតីត​ខ្សែ​ការពារ​ប្រធាន​ក្រុម Barcelona លោក Carles Puyol (២០០៦ និង​ ២០០៩) និង​អតីត​ប្រធាន​ក្រុម AC Milan លោក Paolo Maldini (២០០៣ និង​ ២០០៧)៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី