ឡូយខ្លាំង!ឡាន១៣០ គ្រឿងបើកចម្ងាយជាងពាន់គីឡូម៉ែត្រ តែបន្តកន្ទុយគ្នាឥតដាច់ផ្អើលអ្នកមើល

  • 2019-12-11 06:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មិន​ងាយ​នឹង​មាន​ឡើយ ​ក្បួន​​រថយន្ត​ Ford ​១៣០​គ្រឿង ​បើក​បន្ត​កន្ទុយ​គ្នា​ឥត​ដាច់​ក្នុង​ចម្ងាយ​​ដ៏​​ផ្លូវ​ដ៏​វែង​អន្លាយ ត្រាយ​ជាង​ពាន់​គីឡូម៉ែត្រ ពី​ភ្នំពេញ ​ប្រទេស​កម្ពុជា ​ដល់​ទី​ក្រុង​ប៉ាក​សេ ​ប្រទេស​ឡាវ។ ​​

​ចំនួន​រថយន្ត​ដ៏​​ច្រើន​នេះ ​បាន​​បង្កើត​ជា​​ទិដ្ឋភាព​ជក់​ចិត្ត​មួយ​​រហូត​បង​ប្អូន​ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​បណ្ដា​ខេត្ត​​​​ដែល​ក្បួន​រថយន្ត​ឆ្លង​កាត់​ដូច​ជា ​កំពង់​ចាម ក្រចេះ ស្ទឹង​ត្រែង​ក្នុង​ប្រទេស​កម្ពុជា ភ្ញាក់​ផ្អើល​ចេញ​ពី​ផ្ទះ​ឈរ​មើល​តាម​ដង​ផ្លូវ​យ៉ាង​កង​រំពង។ ​មិន​ទាន់​អស់​នោះ​ទេ ​ពេល​​ឆ្ពោះ​​ឆ្លង​ដែន​​មក​ដល់​​ទី​ក្រុង​​ប៉ាក​សេ ​ខេត្ត​ចម្ប៉ាសាក់ ប្រទេស​ឡាវ ​ក៏​ក្បួន​រថយន្ត Ford ​ចំនួន​១៣០​ គ្រឿង ​នៅ​តែ​រក្សា​​​បន្ត​កន្ទុយ​គ្នា​ឥត​ដាច់ បង្កើត​ជា​ផ្ទាំង​ទស្សនីយភាព​យ៉ាង​កម្រ​ប្រចាំ​ឆ្នាំ ២០១៩​នេះ​ ។ ​​

​ភាព​អស្ចារ្យ​នេះ​ជា​ដំណើរ​កម្សាន្ត​ Adventure ​ឆ្លង​ដែន​​ដែល​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន RMA Cambodia ​​​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ និង​សាមគ្គី​គ្នា​យ៉ាង​ពិសេស ​ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ ៦០០​នាក់។ ​ដោយសារ​តែ​មាន​​រថយន្ត​ទំនើប​​បន្ត​កន្ទុយ​គ្នា​ច្រើន ​​ក្នុង​ចម្ងាយ​ផ្លូវ​ដ៏​សែន​ឆ្ងាយ ប្រជាជន​ដែល​បាន​ឃើញ​ទិដ្ឋភាព​នេះ ​ខ្លះ​លើក​ដៃ​ស្វាគមន៍​សាទរ ​ខ្លះ​ទៀត​ឈរ​មើល​ភ្លឹក ​ថត​រូប ព្រម​ទាំង​ចាត់​ទុក​ជា​កំណត់​ត្រា​មួយ​យ៉ាង​ជក់​ចិត្ត៕​​​​​

អានបន្ត៖ ​ សប្បាយមិនខាន! ៦០០នាក់ជិះឡាន Ford ទៅបោះជំរំនៅស្ទឹងត្រែងហើយ ឆ្ពោះទៅប្រទេសឡាវទៀត

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី